ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៧
រោងល្ខោនអូប៉េរ៉ាថ្មីសន្លាងរបស់គុយវ៉ែតត្រូវភ្លើងឆេះកាលពីថ្ងៃចន្ទបន្ទាប់ពីបើកទ្វារជាសាធារណៈបានត្រឹមតែរយៈពេល៣ខែប៉ុណ្ណោះ។ យោងតាមនាយកដ្ឋានអគ្គីភ័យគុយវ៉ែតបានឲ្យដឹងថាអគារដែលមានតម្លៃ៧៧០លានដុល្លារនេះត្រូវបំផ្លាញក្នុងអណ្តាតភ្លើងក្នុងពេលធ្វើការថែទាំជួសជុលនៅលើដំបូលដ៏ធំសម្បើនោះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថាពុំមាននរណាម្នាក់រងរបួសក្នុងអគ្គិភ័យនេះទេ។ រោងល្ខោនអូប៉េរ៉ានេះមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលវប្បធម៍ Sheikh Jaber Al Ahmad ដែលមានផ្នែកខ្លះនៃដំបូលបាត់បន្ទាប់ពីហេតុការណ៍អគ្គីភ័យនេះកើតឡើង ប៉ុន្តែនៅមិនទាន់ច្បាស់ថាការបាត់នេះបណ្តាលមកពីការងារថែទាំជួសជុលឬបណ្តាលមកពីភ្លើងឆេះ។ ក្រុមអ្នកពន្លត់អគ្គីភ័យប្រើដងសន្ទូចបាញ់ទឹកទៅលើអគារដើម្បីពន្លត់ភ្លើង៕