ប៉ូលិសរបស់ឥណ្ឌូនេស៊ីហាមមិនឱ្យមានការជួបជុំរបស់ក្រុមអ្នកកាន់សាសនាអ៊ីស្លាមក្នុងទីក្រុងហ្សាការតាមុនពេលបោះឆ្នោត

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ ២០១៧

មន្ត្រីរដ្ឋាភិបាលបញ្ជាក់នៅថ្ងៃអង្គារ៍ថាប៉ូលីសឥណ្ឌូនេស៊ីប្រចាំទីក្រុងហ្សាការតាហាមឃាត់មិនឱ្យមានការជួបជុំណាមួយរបស់ក្រុមអ្នកកាន់សាសនាអ៊ីស្លាមមុនយុទ្ធនាការប្រគួតប្រជែងដើម្បីយកសំឡេងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ប្រទេសមួយនេះ។ ការជួបជុំមួយដែលនឹងធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈខាងមុខនេះមានរយៈពេល៤ថ្ងៃមុនការបោះឆ្នោតដែលជាការបាតុកម្មរបស់ជនជាតិមូស្លីមប្រឆាំងទៅនឹងការកាន់អំណាចរបស់រដ្ឋាភិបាល។ ការប្រឆាំងតវ៉ានេះដឹកនាំដោយក្រុមក្បាលរឹងជាច្រើនដែលចូលរួមពីមនុស្សរាប់ពាន់នាក់ដែលអាចបង្ករភាពភ័យខ្លាចនៃជម្លោះសាសនា និងអស្ថិរភាពរបបប្រជាធិបតេយ្យនៅក្នុងប្រទេសដែលកាន់សាសនាអ៊ីស្លាមធំជាងគេបំផុតនៅក្នុងពិភពលោក។ កាលពីសប្តាហ៍មុន ប៉ូលិសទទួលដំណឹងថានឹងមានការប្រមូលផ្តុំរបស់ក្រុមប្រឆាំងជាច្រើនដែលកាន់សាសនាអ៊ីស្លាមដែលនឹងដឹកនាំដោយក្រុមក្បាលរឹង Islamic Defenders Front (FPI)។ អ្នកនាំពាក្យប៉ូលិសប្រចាំទីក្រុងហ្សាការតាបញ្ជាក់ថា “ប៉ូលិសមិនអនុញ្ញាតជាដាច់ខាត”។ យ៉ាងណាមិញប៉ូលិសនៅមិនទាន់បញ្ជាក់អំពីការដាក់ទោសណាមួយនោះទេប្រសិនបើមានការប្រឆាំងតវ៉ាទៅនឹងការសម្រេចរបស់ប៉ូលិសដោយនៅតែប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី១១​ ខែកុម្ភៈខាងមុខនេះ។ បច្ចុប្បន្នរដ្ឋាភិបាលឥណ្ឌូនេស៊ីការដឹកនាំដោយលោក Basuki Tjahaja Purnama ចំណែកឯគូប្រកួតប្រជែងធំបំផុតនោះគឺលោក Agus Yudhoyono ដែលជាកូនប្រុសរបស់អតីតប្រធានាធិបតី Susilo Bambang Yudhoyono៕