ជម្លៀសអ្នករបួសជាច្រើននាក់ខណៈដែលអគ្គិភ័យ និងការផ្ទុះពាសពេញស្ថានីយរថភ្លើងក្រោមដីនៅទីក្រុងប៉ារីស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៧

បើតាមការរាយការណ៍បឋមបានឲ្យដឹងថាមនុស្សជាច្រើននាក់រងរបួសបន្ទាប់ពីមានការផ្ទុះ និងឆាបឆេះនៅក្នុងស្ថានីយរថភ្លើងក្រោមដី French capital’s Place d’Italie។ ប៉ូលិសសន្មត់ថាហេតុការណ៍នេះបណ្តាលមកពីខុសបច្ចេកទេស។ អ្នកសារព័ត៌មានជនជាតិបារាំងម្នាក់លោក Remy Buisine រាយការណ៍នៅលើ Twitter ថាមានមនុស្ស៨នាក់រងរបួសក្នុងឧប្បត្តិហេតុនេះដោយមួយចំនួនក្នុងចំណោមពួកគេទទួលរងការឈឺចាប់ដោយសាឈ្លក់ផ្សែង។ ប៉ូលិសនិងរថយន្តពន្លត់អគ្គិភ័យជាច្រើនឃើញនៅខាងក្រៅស្ថានីយ៍។ អ្នកនាំពាក្យប៉ូលិសម្នាក់និយាយថានេះមិនមែនជាការផ្ទុះដោយសាការវាយប្រហារភេរវកម្មដូចដែល Reuters លើកឡើងនោះទេ។ លោកបានបន្ថែមទៀតថាមានមនុស្ស២នាក់ទទួលរងរបួសស្រាលដោយសាតែឈ្លក់ផ្សែង។ សហការីរថភ្លើងក្រោមដី RATP បញ្ជាក់ថាការផ្តល់សេវារវាងស្ថានីយ៍ Bastille និងស្ថានីយ៍ Place d’Italie ត្រូវផ្អាកជាបណ្តោះអាសន្នដោយសារតែឧបទ្ទវហេតុបច្ចេកទេសទៅលើខ្សែរថភ្លើងលេខ៦៕