ផ្ទុះរោងចក្រគីមីមួយបង្កឲ្យរញ្ជួយនៅភាគខាងកើតប្រទេសចិន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ កុម្ភៈ ឆ្នាំ២០១៧

មានហេតុការណ៍ផ្ទុះមួយធ្វើឲ្យរង្គោះរង្គើរោងចក្រគីមីនៅក្នុងទីក្រុង Tongling ក្នុងខេត្ត Anhui ភាគខាងកើតប្រទេសចិន។ រូបភាពដែលបង្ហោះដោយ Xinhua និង People’s Daily China បង្ហាញឲ្យឃើញថាមានដុំភ្លើងយ៉ាងធំមួយផ្ទុះចេញពីអគាររោងចក្រ។ ទន្ទឹមនឹងនេះដែរសារព័ត៌មាន People’s Daily China បានឲ្យដឹងដែរថាមានមនុស្ស២នាក់រងរបួសនៅក្នុងការផ្ទុះនេះ។ រោងចក្រគីមីរបស់ជនជាតិចិនមួយចំនួនក៏ផ្ទុះក្នុងពេលថ្មីៗនេះ។ ចំនួនអ្នកស្លាប់ប្រមាណជា១៦៥នាក់ស្លាប់នៅកំពង់ផែ Tianjin កាលពីខែសីហាឆ្នាំ២០១៥ ៕