ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ២០១៧
ការផ្ទុះមួយកើតឡើងនៅរោងចក្រថាមពលនុយក្លេអ៊ែក្នុងតំបន់ Flamanville ភាគពាយព្យប្រទេសបារាំង។ មន្រ្តីនៅទីនោះប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាមានមនុស្សជាច្រើននាក់រងរបួសតិចតួចបន្ទាប់ពីស្រូបចំហាយ តែទោះជាយ៉ាងណាមិនមានគ្រោះថ្នាក់ដោយសារនុយក្លេអ៊ែរទេ។ លោក Electricite de France (EDF) និយាយក្នុងសេចក្តីថ្លែងការណ៍មួយថាហេតុការណ៍នេះកើតឡើងក្នុងបន្ទប់ម៉ាស៊ីនមួយនៅម៉ោងប្រមាណជា៩:៤៥នាទីម៉ោងក្នុងស្រុក។ កំលាំងថាមពល Reactor លេខ១ត្រូវកាត់ផ្តាច់ដោយស្វ័យប្រវត្តិបន្ទាប់ពីភ្លើងចាប់ផ្តើមឆេះនៅក្នុងបន្ទប់ម៉ាស៊ីនមួយដែលជាកន្លែងមិនមានសារធាតុនុយក្លេអ៊ែរ។ អាជ្ញាធរនិយាយថាមិនមានហានិភ័យដល់ការចម្លងមេរោគទៅអ្នកស្រុកទេ។ រោងចក្រនុយក្លេអ៊ែរនេះមានទីតាំងស្ថិតនៅក្នុងតំបន់ Flamanville ដែលផលិតសម្ពាធរ៉េអាក់ទ័រទឹកចំនួន២ដែលនិមួយៗផលិតបាន១,៣GWe (ជីហ្គាវ៉ាត់អគ្គិសនី)។ ម៉ាស៊ីនរ៉េអាក់ទ័រនេះសាងសង់ឡើងក្នុងឆ្នាំ១៩៨៦ និង១៩៨៧ ហើយរ៉េអាក់ទ័រទី៣នឹងបញ្ចប់នៅឆ្នាំ២០១៨៕