ក្រុងម៉ូស្គូបញ្ជាក់ថាទាហានទួរគី៣នាក់ស្លាប់ដោយចៃដន្យក្នុងការវាយប្រហារពីលើអាកាសរបស់រុស្ស៊ីក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ២០១៧

ក្រសួងការពារជាតិរុស្ស៊ីអៈអាងថាការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានសម្លាប់ទាហានទួរគី៣នាក់ដោយចៃដន្យ និង១១នាក់ផ្សេងទៀតរងរបួសនៅភាគខាងជើងប្រទេសស៊ីរី។ ឧត្តមសេនីទួរគីម្នាក់និយាយក្នុងសេចក្តីថ្លែងការណ៍មួយថាយន្តហោះចំបាំងរុស្ស៊ីបានវាយប្រហារអគារជម្រករបស់ទាហានទួរគីមួយនៅក្នុង Al-Bab នៅម៉ោង៨:៤០នាទីព្រឹកម៉ោងនៅក្នុងស្រុក។ ចំណែកក្រុមទាហានដែលរងរបួសត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។​ កាលពីថ្ងៃព្រហស្បតិ៍លោក Dmitry Peskov បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី Vladimir Putin បានសម្តែងនូវសមានទុក្ខយ៉ាងក្រៀមក្រំទៅលើការបាត់បង់អាយុជីវិតដោយចៃដន្យក្នុងការវាយប្រហារនេះពេលសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីលោក Recep Tayyip Erdogan។ យោធាទួរគីពេញចិត្តនឹងសកម្មភាព និងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយអាជ្ញាធររុស្ស៊ីក្នុងលទ្ធផលនៃឧប្បត្តិហេតុនេះ។ លោក Gerasimov បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយន្តហោះចម្បាំងនេះបានកំណត់ទិសដៅរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) ដែលមានទីតាំងក្នុងតំបន់ Al-Bab។ ឧត្តមសេនីទួរគីម្នាក់និយាយថាក្រុងម៉ូស្គូនិងអង់ការ៉ានឹងដឹកនាំធ្វើការស៊ើបអង្កេតរួមគ្នាមួយក្នុងការវាយប្រហារនេះ៕