កុមារស៊ីរីចែករំលែករឿងឈឺចាប់ចំពោះការស្លាប់ ការរស់រានមានជីវិត និងភាពភ័យខ្លាច

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ២០១៧

រយៈពេល៦ឆ្នាំនៃសង្គ្រាមក្នុងប្រទេសស៊ីរីបានបង្ហាញប្រាប់ថាប្រជាពលរដ្ឋវ័យក្មេងបំផុតរបស់ប្រទេសនេះមិនដែលបានស្គាល់សន្តិភាពឡើយ។ គេប៉ាន់ប្រមាណថាមានកុមារប្រមាណជា៨លាននាក់ទទួលរងផលប៉ះពាល់ពីសង្គ្រាមស៊ីវិលដែលកំពុងបន្តនៅក្នុងមួយនេះ។ កុមារមួយចំនួនបានជួបរឿងរ៉ាវជាច្រើនដូចជាការទម្លាក់គ្រាប់បែក គ្រាប់កាំភ្លើងដែលគេលបបាញ់ និងការផ្លាស់ប្តូរទីកន្លែងឥតឈប់ឈរដើម្បីគេចចេញពីអំពើហិង្សា។ Ahmad មានអាយុ១១ឆ្នាំជួបប្រទះនូវសោកនាដកម្មនៃសង្គ្រាមដោយផ្ទាល់ខ្លួននៅពេលដែលគាត់ធ្វើដំណើរទៅហាងមួយស្រាប់តែមានអ្នកលបបាញ់គាត់បណ្តាលឲ្យរងរបួសក្នុងឆ្នាំ២០១៤។ Leith មានអាយុ៩ឆ្នាំចងចាំនៅពេលដែលគាត់ទៅមើលឪពុកម្តាយរបស់គាត់ដែលស្លាប់នៅលើដំបូលផ្ទះរបស់គាត់។ Samir មានអាយុ១១ឆ្នាំចែករំលែកផលវិបាកនៃសង្រ្គាមរបស់ប្រទេសនេះដែលបានប៉ះពាល់ដល់កុមារដោយបង្ខំឲ្យពួកគេចេញទៅរកការងារធ្វើដើម្បីរស់កាន់តែច្រើនឡើងៗ។ ដូចជារូបខ្ញុំធ្វើការនៅក្នុងរោងម៉ាស៊ីនកិនស្រូវមួយចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៩យប់ ដោយសាតែឪពុករបស់ខ្ញុំត្រូវគេសម្លាប់នៅក្នុងការប្រយុទ្ធគ្នា។ កុមារវ័យ១១ ឆ្នាំរូបនេះបន្ថែមទៀតថា ខ្ញុំត្រូវតែផ្តល់លុយខ្លៈៗសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំ។ កុមារនេះធ្វើការមួយថ្ងៃ១២ម៉ោងហើយ៦ថ្ងៃក្នុងមួយសប្តាហ៍។ គាត់ផ្ញើរលុយទៅឲ្យគ្រួសាររបស់គាត់ចំនួន៨,០០០ផោនលុយស៊ីរីក្នុងមួយខែ ដែលតិចជាង១៦ដុល្លារ។ Samir នៅតែបន្តធ្វើការទាំងមិនសប្បាយចិត្តប៉ុន្តែគាត់ថានឹងស៊ូទ្រាំនឹងស្ថានភាពបែបនេះដោយសារតែគាត់គ្មានជម្រើសផ្សេងទៀត៕