ការវាយប្រហារនៅក្លឹបរាត្រីរបស់ជនជាតិម៉ិកស៊ិកបន្សល់ទុកអ្នកស្លាប់៤នាក់ និង១២នាក់រងរបួស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧

មនុស្ស៤នាក់ស្លាប់ និង១២នាក់រងរបួសបន្ទាប់ពីមានការបាញ់ប្រហារពីខ្មាន់កាំភ្លើងម្នាក់នៅក្នុងពិធីបុណ្យ BPM ក្នុង Playa del Carmen ប្រទេសម៉ិកស៊ិក។ យោងតាមសេចក្តីថ្លែងការណ៍របស់មន្រ្តីម្នាក់បានឲ្យដឹងថាឆ្មាំសន្តិសុខ៣នាក់នៅក្លិបរាត្រី Blue Parrot ស្លាប់ខណៈដែលព្យាយាមការពារភ្ញៀវនៅទីកន្លែងនោះ ចំណែកឯម្នាក់ទៀតស្លាប់នៅពេលដែលគេបញ្ជូនទៅដល់មន្ទីរពេទ្យនៅមុនពេលព្រឹកថ្ងៃចន្ទ។ Playa del Carmen គឺជាគោលដៅពេញនិយមសម្រាប់ភ្ញៀវទេសចរណ៍ដែលមានទីតាំងស្ថិតនៅចម្ងាយប្រមាណជា៧០គីឡូម៉ែត្រ (៤៣,៥ ម៉ាយល៍) ពីភាគខាងត្បូងនៃទីក្រុង Cancun ក្នុងរដ្ឋ Quintana Roo។ វីដេអូដែលបានថតពីបារនៅក្បែរនោះបង្ហាញថាមានមនុស្សជាច្រើននាក់រត់ចេញពីកន្លែងកើតហេតុនោះ៕