មនុស្សម្នាក់បានស្លាប់ក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកទំនិញបុកគ្នានៅទីក្រុង Luxembourg

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០១៧

មនុស្សម្នាក់ស្លាប់ និងយ៉ាងហោចណាស់២នាក់ផ្សេងទៀតរងរបួសដោយសាររថភ្លើងដឹកអ្នកដំណើរ និងរថភ្លើងដឹកជញ្ជូនទំនិញបុកគ្នានៅទីក្រុង Luxembourg។ ប៉ូលិសបានឲ្យដឹងថាប្រតិបត្តិការសង្គ្រោះបន្ទាន់កំពុងបន្ត។ ហេតុការណ៍នេះបានកើតឡើងនៅជិតឃុំ Bettembourg នៅម៉ោង៨:៤៥នាទីព្រឹកម៉ោងក្នុងស្រុក (០៧:៤៥ GMT) នេះបើយោងតាមការរាយការណ៍របស់ Luxemburger Wort។ រថភ្លើងដឹកអ្នកដំណើរនេះធ្វើដំណើរឆ្ពោះទៅប្រទេសបារាំង។ ប៉ូលីសនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាមន្ត្រីប៉ូលិស១០០នាក់និងបុគ្គលិកជួយសង្រ្គោះជាច្រើនទៀតកំពុងសង្គ្រោះនៅកន្លែងកើតហេតុ។ ក្នុងពេលធ្វើសន្និសីទកាសែតមួយលោក Bausch បានឲ្យដឹងថាអ្នកបើករថភ្លើងដឹកអ្នកដំណើរបានស្លាប់ ចំនែកឯអ្នកបើករថភ្លើងដឹកជញ្ជូនទំនិញរងរបួស ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងមន្ទីរពេទ្យ ចំណែកចរាចរណ៍ផ្លូវដែកពី Thionville និង Luxembourg ត្រូវផ្អាកទាំងស្រុងក្នុងរយៈពេល៤៨ម៉ោង៕