មនុស្ស៥នាក់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅការិយាល័យរដ្ឋាភិបាលប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

ការបំផ្ទុះគ្រាប់បែកអត្តឃាតចុងក្រោយបំផុតរបស់ក្រុមសកម្មប្រយុទ្ធនៅខាងក្រៅការិយាល័យរដ្ឋាភិបាលក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃពុធនេះបានសម្លាប់មនុស្ស៥នាក់។ បក្សពួករបស់ក្រុមតាលីបង់នៅប៉ាគីស្ថានដែលមានឈ្មោះថា Jammat-ur-Ahrar អះអាងទទួលខុសត្រូវលើការវាយប្រហារនៅក្នុងទីក្រុង Ghalanai តំបន់ Mohmand ដែលស្ថិតនៅភាគពាយ័ព្យព្រំដែនជាប់នឹងប្រទេសអាហ្វហ្គានីស្ថាន។ ក្រុមសកម្មប្រយុទ្ធ Jammat-ur-Ahrar ក៏បានអះអាងទទួលខុសត្រូវទៅលើការវាយប្រហារនៅក្នុងទីក្រុង Lahore នៅថ្ងៃច័ន្ទនេះដែលបានសម្លាប់មនុស្ស១៣នាក់ដែលក្នុងនោះមានប៉ូលិស៥នាក់ផងដែរ។ កងកម្លាំងនៅប៉ាគីស្ថានបានពង្រឹងការរឹតបន្តឹងនៅរយៈពេលប៉ុន្មានឆ្នាំនេះ ប៉ុន្តែក្រុមរដ្ឋអ៊ីស្លាមនិយមនៅតែបង្ករការវាយប្រហារគំរាមកំហែងដដែល។ កាលពីឆ្នាំមុននេះ ក្រុមសកម្មប្រយុទ្ធដដែលក៏បានអះអាងទទួលខុសត្រូវទៅលើការវាយប្រហារនៅថ្ងៃ Easter Day ដែលសម្លាប់មនុស្ស៧០នាក់ក្នុងឧទ្យានមួយនៃទីក្រុង Lahore៕