អ្នកកាសែតជនជាតិដូមីនី២នាក់ត្រូវសម្លាប់អំឡុងពេលផ្សាយបន្តផ្ទាល់តាមរយៈបណ្តាញសង្កមហ្វេសប៊ុក

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

ផលិតករកម្មវិធីវិទ្យុម្នាក់ និងពិធីករម្នាក់ត្រូវបាញ់សម្លាប់នៅស្ថានីយ៍វិទ្យុអេហ្វអឹម១០៣.៥ ដែលមានទីតាំងស្ថិតនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងទីក្រុង San Pedro de Macoris  ភាគខាងកើតទីក្រុង Santo Domingo កាលពីថ្ងៃអង្គារ។ ការបាញ់សម្លាប់នេះកើតឡើងក្នុងអំឡុងពេលដែលលោក Luis Manuel Medina កំពុងផ្សាយផ្ទាល់ព័ត៌មានតាយរយៈបណ្តាញសង្គមហ្វេសប៊ុក។ មានស្ត្រីម្នាក់រងរបួសក្នុងការបាញ់ប្រហារនេះ។ ប៉ូលិសចាប់ខ្លួនជនសង្ស័យ៣នាក់ ប៉ុន្តែមិនទាន់អាចបញ្ជាក់បាននៅឡើយទេអំពីមូលហេតុនៅពីក្រោយការវាយប្រហារនេះ៕