ប្រទេសទួរគីឃុំខ្លួនមេក្លោងដែលសង្ស័យថានៅពីក្រោយការវាយប្រហារក្នុងក្លិប Reina

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧

អាជ្ញាធរប្រទេសទួរគីឃុំខ្លួនជនសង្ស័យសញ្ជាតបារាំងទួរគីម្នាក់ដែលគេជឿថាជាជនម្នាក់ក្នុងចំណោមជនដែលរៀបចំ “ផែនការ” វាយប្រហារលើក្លឹបកំសាន្តរាត្រី Reina ១ថ្ងៃមុនថ្ងៃចូលឆ្នាំថ្មីក្នុងទីក្រុង Istanbul ដែលសម្លាប់មនុស្ស៣៩នាក់។ យោងតាមរបាយការណ៍ពីសារព័ត៌មាន Anadolu ជនសង្ស័យវ័យ២២ឆ្នាំរូបនេះត្រូវចាប់ខ្លួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុលបុន្មានសប្តាហ៍ក្រោយពីមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់។ ជនសង្ស័យស្ថិតក្នុងដីកាចាប់ខ្លួនចំនួន២ករណីដែលដីកាទី១ចោទប្រកាន់ថាជននេះមានទំនាក់ទំនងក្នុងការវាយប្រហារនៅក្លិបរាត្រីទីក្រុងអ៊ីស្តង់ប៊ុលអំឡុងពេលមួយថ្ងៃមុនថ្ងៃចូលឆ្នាំថ្មី និងដីកាទី២ចោទប្រកាន់ថាជននេះជាសមាជិកនៃអង្គការភេរវកម្ម៕