ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០១៧
កីឡាករប្រដាល់សេរីជនជាតិម៉ារ៉ុកម្នាក់ និងប្រពន្ធរបស់គាត់ព្រមទាំងជនជាតិម៉ារ៉ុក២នាក់ផ្សេងទៀតត្រូវជាប់ពន្ធនាគារក្នុងប្រទេសអ៊ីតាលីពីបទមានទំនាក់ទំនងនឹងក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL)។ កីឡាករប្រដាល់ជីហាដរូបនេះរងការចោទប្រកាន់ពីបទមានគម្រោងវាយប្រហារមកលើវាំងសេ្តច Pope។ ម្ចាស់ជើងឯកការប្រកួតកីឡាប្រដាល់លោក Abderrahim Moutaharrik ត្រូវជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ខណៈដែលប្រពន្ធរបស់គាត់អ្នកនាង Salma Bencharki ត្រូវកាត់ទោឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AGI។ អាជ្ញាធរបញ្ជាក់ថាយោងតាមព័ត៌មានដែលទទួលបានពីខ្សែរអាត់សម្លេងចេញពីទូរស័ព្ទរបស់កីឡាករប្រដាល់ និងប្រពន្ធរបស់គាត់អ្នកទាំង២មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសស៊ីរីដើម្បីចូលរួមជាមួយក្រុមឧទ្ទាម IS រួមជាមួយកូនរបស់ពួកគាត់ដែលមានអាយុ២ឆ្នាំម្នាក់ និង៤ឆ្នាំម្នាក់។ ការសន្ទនាលើទូរស័ព្ទរបស់កីឡាកររូបនេះបានបញ្ជាក់ថាលោក Moutaharrik មានគម្រោងវាយប្រហារមកលើវាំងរបស់សេ្តចសង្ឃ Pope ក្នុងប្រទេសអ៊ីតាលី៕