ចាប់ឃុំខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធនឹងការស្លាប់របស់បងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៧

មន្ត្រីអាជ្ញាធររបស់ម៉ាឡេស៊ីចាប់ឃុំខ្លួនស្រ្តីម្នាក់ដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងឃាតកម្មសម្លាប់លោកគីម ជុងណាំដែលជាបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ស្រ្តីរូបនេះត្រូវបានចាប់ឃុំខ្លួននៅច្រកទ្វារស្ថានីយ៍ទី២នៃព្រលានយន្តហោះ Kuala Lumpur ដែលនាងកាន់ឯកសារធ្វើដំណើរមកពីប្រទេសរៀតណាម។ ស្ត្រីរូបនេះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះថា Doan Thi Huong កើតនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៨៨ ក្នុងទីក្រុង Nam Dinh នេះបើយោងទៅតាមឯកសារ។ លោក Khalid Abu Bakar ប្រធានប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថាស្រ្តីឈ្មោះ Doan Thi Huong មានវ័យ២៨ឆ្នាំចាប់ខ្លួនបាន២ថ្ងៃក្រោយបន្ទាប់ពីលោក គីម ជុងណាំស្លាប់ព្រឹកថ្ងៃពុធនៅព្រលានយន្តហោះ។ ជនសង្ស័យត្រូវគេថតបានដោយមេរ៉ាសុវត្ថិភាព CCTV នៅឯព្រលានយន្តហោះបន្ទាប់មកក៏ចាប់ខ្លួនតែម្តង។ ពេលនេះប៉ូលិសកំពុងតែស៊ើបអង្កេតរកមនុស្សផ្សេងទៀតដែលជាប់ពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនេះ៕