ប្រតិបត្តិការយោធានៅតំបន់ជម្លោះរ៉ាឃីនត្រូវបានបញ្ចប់

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៧

មន្ត្រីរដ្ឋាភិបាលបញ្ជាក់ឱ្យដឹងថាកងកម្លាំងយោធាភូមាបញ្ចប់ប្រតិបត្តិការបោសសម្អាតបញ្ហារបស់ប្រទេសនេះក្នុងតំបន់ជម្លោះរ៉ាឃីនដែលអង្គការសហប្រជាជាតិលើកឡើងថាការបោសសម្អាតរយៈពេល៤ខែនេះអាចបង្កជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអាចការបោសសម្អាតជនជាតិភាគតិចផងដែរ។ ការរឹតបណ្តឹងសន្តិសុខចាប់ផ្តើមចាប់តាំងពីប៉ូលិស៩នាក់ស្លាប់ក្នុងការវាយប្រហារទៅលើប៉ុស្តិ៍ប៉ូលិសនៅជិតព្រំដែនប្រទេសបង់ក្លាដែសកាលពីថ្ងៃទី៩ ខែតុលាកន្លងទៅនេះ។ យោងទៅតាមការប៉ាន់ស្មានពីអង្គការសហប្រជាជាតិបានបញ្ជាក់ថាក្រុមរ៉ូហ៊ីងយ៉ាប្រមាណជា៦៩,០០០នាក់ភៀសខ្លួនចេញពីប្រទេសភូមាទៅកាន់ប្រទេសបង់ក្លាដែស។ ការបង្ករអំពើហិង្សានេះរងការរិះគន់ពីអន្តរជាតិថាមេដឹកនាំលោកស្រី Aung San Suu Kyi បានជួយតិចតួចបំផុតទៅលើសមាជិកក្រុមជនជាតិអ៊ីស្លាម។ រដ្ឋាភិបាលដែលដឹកនាំដោយលោកស្រី Aung San Suu Kyi បានបដិសេធទៅលើការចោទប្រកាន់ពាក់ព័ន្ធទៅនឹងការរំលោភសិទ្ធិមនុស្សក្នុងតំបន់រ៉ាឃីនដែលរួមមានការកាប់សម្លាប់ និងការរំលោភបំពានទៅលើក្រុមអ៊ីស្លាមរ៉ូហ៊ីងយ៉ាផងដែរ។ គួរបញ្ជាក់ផងដែរថាជនជាតិអ៊ីស្លាមរ៉ូហ៊ីងយ៉ាប្រមាណជា១,០០០នាក់ស្លាប់ក្នុងអំពើហិង្សាដែលកើតឡើងនៅក្នុងតំបន់នេះ។ ចំណែកអ្នកនាំពាក្យប្រធានាធិបតីភូមាបញ្ជាក់ថាមនុស្សប្រមាណជា១០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធានេះ៕