ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៧
ការបំផ្ទុះគ្រាប់បែកលើកទី៣ក្នុងរយៈពេល៣ថ្ងៃធ្វើឲ្យរង្គោះរង្គើរដ្ឋធានីបាដាដប្រទេសអ៊ីរ៉ាក់។ តាមរបាយការណ៍ចុងក្រោយបំផុតបានឲ្យដឹងថាមនុស្ស៤៨នាក់ស្លាប់ និងជាច្រើនអ្នកទៀតរងរបួស។ ការផ្ទុះនេះបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍នៅតំបន់ Hayy al-Shurtathey។ គ្រាប់បែកនេះផ្ទុះចេញពីក្នុងរថយន្តដែលចតនៅក្បែរក្រុមហ៊ុនលក់រថយន្តភាគខាងត្បូងនៃរដ្ឋធានីអ៊ីរ៉ាក់។ ក្រុមភេរវករដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកនេះតាមរយៈទីភ្នាក់ងារព័ត៌មាន Amaq របស់ខ្លួន។ Al Jazeera បានរាយការណ៍ថានេះគឺជាការផ្ទុះលើកទី៣ដើម្បីវាយប្រហារទីក្រុងបាដាដក្នុងសប្តាហ៍នេះបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរថយន្តមួយនៅក្នុងសង្កាត់ Shiite ភាគខាងជើងទីក្រុងនេះ។ យ៉ាងហោចណាស់មានមនុស្ស៩នាក់ស្លាប់ និងជាច្រើនអ្នកទៀតរងរបួសនៅក្នុងឧប្បត្តិហេតុនេះ៕