ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៧
យោងតាមប៉ូលិសបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស១០០នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយនៅកន្លែងទីសក្ការៈបូជារបស់ប៉ាគីស្ថាន។ ក្រុមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ យោងតាមលោក Maj បានឲ្យដឹងថាអង្គភាពយោធាកំពុងដឹកជញ្ជូនអ្នករងរបួសតាមយន្តហោះទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ។ យោងតាមអាជ្ញាធរក្នុងតំបន់បានឲ្យដឹងថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានចូលទៅក្នុងទីកន្លែងសក្ការៈបូជា Lal Shahbaz Qalander ក្នុងទីក្រុង Sehwan Sharif តាមរយៈច្រកទ្វារដែលមានពណ៌មាស។ យោងតាមជំនួយការអធិការនគរបាលបានឲ្យដឹងថាអ្នកវាយប្រហារបានបំផ្ទុះខ្លួនឯងបន្ទាប់ពីគប់គ្រាប់បែកដៃមួយមិនបានសម្រេច។ ទីសក្ការៈបូជានេះសាងសង់ឡើងនៅក្បែរផ្នូររបស់ Lal Shahbaz Qalandar ដែលជាកវី និងទស្សនវិទូមួយរូប។ កន្លែងនេះជាទីដែលមហាជនជាច្រើនប្រមូលផ្តុំគ្នារៀងរាល់ថ្ងៃព្រហស្បតិ៍ដើម្បីចូលរួមធ្វើអធិស្ឋាន៕