ជម្លោះនៅយ៉េមែន៖ ការវាយប្រហារតាមអាកាសសម្លាប់មនុស្ស៩នាក់

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៧

ស្រ្តី៨នាក់ និងក្មេងម្នាក់ស្លាប់ក្នុងហេតុការវាយប្រហារតាមអាកាសក្នុងពិធីបុណ្យសពក្នុងក្រុង Sanaa។ អ្នកនាំពាក្យក្រុមឧទ្ទាមនិយាយថាការវាយប្រហារតាមអាកាសបានកើតឡើងនៅតំបន់ Arhab ដែលមានចម្ងាយ៤០គីឡូម៉ែត្រពីទីក្រុង Sanaa។ ការវាយប្រហារនេះបណ្តាលឲ្យស្រ្តី៨ និងក្មេងម្នាក់ស្លាប់ និងស្រ្តី១០នាក់ផ្សេងទៀតរងរបួស។ ក្រុមឧទ្ទាមស្តីបន្ទោសសហរដ្ឋអាមេរិក និងក្រុមចម្រុះដែលបានគាំទ្រកងកម្លាំងអារ៉ាប៊ីសាអូឌិតក្នុងការបង្ហូរឈាមនេះ។ ការចោទប្រកាន់នេះក្រុមអារ៉ាប៊ីសាអូឌិតនៅមិនទាន់ធ្វើសេចក្តីអត្ថាធិប្បាយតបនៅឡើយទេ៕