ការបំផ្ទុះគ្រាប់បែករថយន្តនៅប្រទេសទួរគីសម្លាប់ក្មេងក្នុងខេត្ត Sanliurfa

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០១៧

យ៉ាងហោចណាស់មានមនុស្ស១៥នាក់ និងក្មេងម្នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកក្នុងរថយន្តក្នុងទីក្រុងមួយស្ថិតនៅភាគខាងត្បូងប្រទេសទួរគី។ ការបំផ្ទុះគ្រាប់បែករថយន្តមានគោលដៅវាយប្រហារលើផ្ទះរបស់ចៅក្រម និងព្រះរាជអាជ្ញាក្នុងខេត្ត Viransehir នៅក្រុង Sanliurfa ដែលមានព្រំប្រទល់ជាប់ប្រទេសស៊ីរី។ លោក Anadolu បានដកស្រង់សម្តីរបស់លោក Tuna បានឲ្យដឹងថាការបំផ្ទុះនេះកើតឡើងនៅម៉ោង២០:៤៥នាទីម៉ោងក្នុងស្រុក (១៧:៤៥ GMT) ដែលគេបញ្ជាឲ្យផ្ទុះដោយប្រើឧបករណ៍បញ្ជាពីចម្ងាយក្រោយពីបុរសម្នាក់ និងក្មេងប្រុសមានអាយុប្រហែល២០ឆ្នាំម្នាក់ចាកចេញពីឡានផុត។ ក្រោយពីហេតុការណ៍ផ្ទុះនេះយ៉ាងហោចណាស់មានមនុស្ស១៥នាក់ និងក្មេងម្នាក់ស្លាប់ដោយក្មេងនោះជាកូនប្រុសរបស់ចៅក្រម។ ទាក់ទិនទៅនឹងករណីបំផ្ទុះគ្រាប់បែកអត្តឃាតនេះ មិនទាន់មានក្រុមភេរវរករណាមួយចេញមុខទទួលខុសត្រូវក្នុងការវាយប្រហារនេះទេ៕