ចាប់ខ្លួនជនសង្ស័យទី៤ពាក់ព័ន្ធនឹងការស្លាប់របស់លោក គីម ជុងណាំ នៅម៉ាឡេស៊ី

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៧

ប៉ូលិសម៉ាឡេស៊ីចាប់ខ្លួនជនសង្ស័យទី៤កាលពីយប់ថ្ងៃសុក្រនេះពាក់ព័ន្ធទៅនឹងឃាតកម្មសម្លាប់បងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ ជនសង្ស័យដែលបានចាប់ខ្លួននេះមានឈ្មោះថា Ri Jon Chol អាយុ៤៧ឆ្នាំ មានកាតសម្គាល់​ i-Kad ដែលបញ្ជាក់ថាគាត់ធ្វើការនៅក្រៅប្រទេស។ ជនសង្ស័យនេះត្រូវចាប់ខ្លួននៅក្នុងខុនដូមួយនៅលើផ្លូវធំ Jalan Kuchai Lama។ មកទល់ពេលនេះប៉ូលិសចាប់ខ្លួនបានមនុស្ស៤នាក់ហើយដែលពាក់ព័ន្ធទៅនឹងឃាតកម្មសម្លាប់លោក គីម ជុងណាំ។ ជនសង្ស័យទី១ជាស្រ្តីដែលកាន់លិខិតឆ្លងដែនប្រទេសវៀតណាមមានឈ្មោះថា Doan Thi Huong។ ជនសង្ស័យទី២ជាស្ត្រីជនជាតិឥណ្ឌូនេស៊ីដែលមានឈ្មោះថា Siti Aisyah និងជនសង្ស័យទី៣ជាមិត្តប្រុសរបស់នាងជាជនជាតិម៉ាឡេស៊ីមានឈ្មោះថា Muhammad Farid Jalaluddin ។ ជនសង្ស័យទី៤ជាជនជាតិកូរ៉េខាងជើងមានឈ្មោះថា Ri Jon Chol៕