វីដេអូកាមេរ៉ាសុវត្ថិភាព CCTV បង្ហាញពីសកម្មភាពធ្វើឃាតលោក គីម ជុងណាម

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៧

វីដេអូដែលថតបានតាមរយៈកាមេរ៉ាសុវត្ថិភាព CCTV បង្ហាញអំពើឃាតកម្មទៅលើលោក គីម ជុងណាម នៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur (KLIA)។ បងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ត្រូវគេលួចធ្វើឃាតនៅព្រលានយន្តហោះកាលពីថ្ងៃច័ន្ទទី១៣ ខែកុម្ភៈ បន្ទាប់ពីមានស្រ្តី២នាក់វាយប្រហារទៅលើលោក គីម ជុងណាម នៅច្រកចេញព្រលានយន្តហោះ។ វីដេអូនេះបានបង្ហាញថាស្រ្តីម្នាក់ដែលពាក់អាវពណ៌សខ្ទប់មាត់របស់លោក គីម ជុងណាម ពីខាងក្រោយមុនពេលដើរចេញទៅខាងក្រៅ។ បន្ទាប់មក លោក គីម ជុងណាម ស្វែងរកបុគ្គលិកនៅព្រលានយន្តហោះឱ្យជួយដោយគាត់បានធ្វើកាយវិការថាមានអ្នកណាម្នាក់បានខ្ទប់មុខគាត់។ យោងតាមការបញ្ជាក់របស់ប៉ូលិសបានឲ្យដឹងថាលោក គីម ជុងណាម បានប្រាប់ទៅខាងតុបំរើសេវាអតិថិជនថាស្រី្ត២នាក់បានយកសារធាតុរាវខ្ទប់មុខរបស់គាត់។ លោក គីម ជុងណាម មានអាយុ៤៥ឆ្នាំប្រើប្រាស់លិខិតឆ្លងដែនដែលដាក់ឈ្មោះថា គីម ជុល (Kim Chol)។ កាលពីថ្ងៃព្រហស្បតិ៍ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាក់ថាបុរសដែលត្រូវគេសម្លាប់នៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur នៅថ្ងៃច័ន្ទនោះមានឈ្មោះថា គីម ជុងណាមជាបងប្រុសម្តាយផ្សេងគ្នារបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន៕

សូមទស្សនាវីដេអូសកម្មភាពការធ្វើឃាតលោក គីម ជុងណាម នៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur៖ https://youtu.be/cpulEZwCAe4