អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតត្រូវគេសម្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស

0

ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៧

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត៣នាក់បានបំផ្ទុះខ្លួនឯងដែលបណ្តាលឲ្យមនុស្សប្រមាណជា១៥នាក់ផ្សេងទៀតរងរបួសក្នុងតំបន់ Tangi នៅ សង្កាត់ Charsadda។ អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត២នាក់ស្លាប់ដោយសារគ្រាប់ផ្ទុះរបស់ខ្លួន និងអ្នកបំផ្ទុះគ្រាប់បែកម្នាក់ទៀតត្រូវប៉ូលិសបាញ់សម្លាប់។ ក្រោយហេតុកើតឡើងក្រុមតាលីបង់ Jamaat-ur-Ahrar បានចេញមុខអះអាងថាពួកគេនៅពីក្រោយការវាយប្រហារទាំងអស់ដែលធ្វើឲ្យកក្រើកប៉ុន្មានថ្ងៃនេះ។ ក្នុងរយៈកាលចុងក្រោយនេះប្រទេសបាគីស្ថានរងការវាយប្រហារយ៉ាងខ្លាំងពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមផ្សេងៗគ្នា៕