វីដេអូរបង្ហាញពីការឆេះថយន្តយ៉ាងសន្ធោរសន្ធៅក្នុងការធ្វើកុប្បកម្មក្នុងប្រទេសស៊ុយអែដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ២០១៧

រថយន្តជាច្រើនត្រូវបានភ្លើងឆេះ ប៉ូលិសរងគ្រោះពីគប់ដុំថ្ម និងជនស៊ីវិលរងការវាយយ៉ាងដំណំខណៈដែលអំពើហិង្សាផ្ទុះឡើងធ្វើឲ្យប៉ះទង្គិចគ្នារវាងក្រុមកុប្បករនិងការអនុវត្តច្បាប់នៅក្នុងស្រុក Rinkeby នៃរដ្ឋធានី Stockholm កាលពីយប់ថ្ងៃចន្ទ។ ប៉ូលិសបានឲ្យដឹងថាមានរថយន្តចំនួន៧ឬ៨គ្រឿងត្រូវដុតបំផ្លាញនៅជាយក្រុងនៃរដ្ឋធានីស៊ុយអែតបន្ទាប់ពីមានភាពចលាចលក្នុងតំបន់ដែលមានប្រជាជនអន្តោប្រវេសន៍រស់នៅច្រើន។ វាមិនទាន់ច្បាស់ថាតើជនអន្តោប្រវេសន៍ទាំងនោះបានចូលរួមនៅក្នុងហេតុការណ៍នោះឬក៏អត់ទេ។ ការដែលមានអំពើហិង្សានេះកើតឡើងត្រូវបានគេរាយការណ៍ថាបន្ទាប់ពីប៉ូលិសចាប់ខ្លួនមនុស្សម្នាក់ដែលបានចូលរួមនៅស្ថានីយ៍រថភ្លើងក្រោមដីមួយនៅ Rinkeby ប្រហែលម៉ោង៨យប់។ ប៉ូលិសនិយាយថាមានមនុស្សប្រមាណជា៣០ទៅ៥០នាក់បានចូលរួមក្នុងការបង្កឲ្យមានភាពចលាចលនេះ។ មានមន្ត្រីប៉ូលិសម្នាក់រងរបួសក្នុងអំឡុងពេលប៉ះទង្គិចគ្នានេះដែលជាហេតុបង្ខំឲ្យប៉ូលិសអនុវត្តច្បាប់ដោយបាញ់កាំភ្លើងព្រមានជាច្រើនគ្រាប់ ប៉ុន្តែពុំបណ្តាលឲ្យកុប្បកររងរបួសទេដោយសារកាបាញ់នេះទេ៕