ជនជាតិអ៊ីស្លាមដែលមានគម្រោងបំផ្ទុះគ្រាប់បែកលើមន្រ្តីប៉ូលិសឬទាហានត្រូវចាប់ខ្លួនក្នុងប្រទេសអាល្លឺម៉ង់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ២០១៧

ព្រះរាជអាជ្ញា និងប៉ូលិសនិយាយក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថាប៉ូលិសអាល្លឺម៉ង់បានឃុំខ្លួនបុរសវ័យក្មេងម្នាក់បន្ទាប់ពីរកឃើញសារធាតុគីមីសម្រាប់ផលិតគ្រឿងផ្ទុះនៅក្នុងផ្ទះល្វែងរបស់គាត់។ ជនសង្ស័យបានសារភាពថាគាត់មានគម្រោងវាយប្រហារបំផ្ទុះគ្រាប់បែកទៅលើមន្រ្តីប៉ូលិសឬទាហាន។ ចំណែកឯពលរដ្ឋអាល្លឺម៉ង់ម្នាក់ដែលមានអាយុ២៦ឆ្នាំត្រូវចាប់ឃុំខ្លួនកាលពីថ្ងៃពុធនៅក្នុងទីក្រុង Northeim ភាគពាយ័ព្យនៃរដ្ឋ Lower Saxony។ សេចក្ដីថ្លែងការណ៍ដែលចេញដោយនាយកដ្ឋានប៉ូលិសក្នុងស្រុកបានឲ្យដឹងថាគេសង្ស័យថាគាត់បានរៀបចំប្រព្រឹត្តបទល្មើសដោយហិង្សាប្រឆាំងនឹងរដ្ឋ និងប៉ុនប៉ងធ្វើឃាតកម្ម។ យោងតាមក្រុមអ្នកស៊ើបអង្កេតបានឲ្យដឹងថាជនសង្ស័យរៀបចំគម្រោងយ៉ាងសកម្មដើម្បីវាយប្រហារអំពើរភេរវកម្ម។ ទន្ទឹមនឹងនេះផងដែរ BfV រំលឹកជាថ្មីម្តងទៀតថាក្រុមភេរវករអ៊ីស្លាមបានបង្កការគំរាមកំហែងយ៉ាងខ្លាំងមកលើប្រទេសអាល្លឺម៉ង់ ហើយចំនួនភេរវករ និងអ្នកគាំទ្ររបស់ពួកគេថ្មីៗនេះបានកើនឡើងរហូតដល់ទៅប្រមាណជា១,៦០០នាក់៕