មន្ត្រីប៉ូលិសវ៉ាស៊ីនតោន២នាក់រងរបួស ចំណែកឯជនសង្ស័យស្លាប់

0

ប្រភពព័ត៌មានពី Newser ចេញផ្សាយថ្ងៃទី ២៤ ខែ កុម្ភៈ ឆ្នាំ២០១៧

នាយកដ្ឋានប៉ូលិសក្រុងបានឲ្យដឹងថាមន្ត្រីប៉ូលិសស្រុកកូឡុំប៊ី២នាក់រងរបួស ចំណែកឯជនសង្ស័យម្នាក់ស្លាប់ក្នុងការបាញ់ប្រហារមួយនៅភាគឦសានទីក្រុងវ៉ាស៊ីនតោនកាលពីយប់ថ្ងៃព្រហស្បតិ៍។ មន្រ្តីប៉ូលិសនោះត្រូវជនសង្ស័យបាញ់ប្រហារនៅម៉ោងប្រមាណជា១០:៤០នាទីរសៀលនៅលើផ្លូវ Morse ដែលមានចម្ងាយមិនដល់២ម៉ាយពីវិមានរដ្ឋសភាសហរដ្ឋអាមេរិក។ លោក Peter Newsham មេប៉ូលិសស្រុកបានឲ្យដឹងថាមន្រ្តីប៉ូលិស២នាក់ដែលរងរបួសនោះមិនមានការគំរាមកំហែងដល់អាយុជីវិតនោះទេ។ មន្ត្រីប៉ូលិសទាំង២នាក់ធ្វើដំណើរឆ្ពោះទៅកាន់មន្ទីរពេទ្យក្រុងវ៉ាស៊ីនតោន MedStar​ ហើយក៏មានហតុការណ៍បាញ់ប្រហារនេះកើតឡើងធ្វើឲ្យមន្ត្រីម្នាក់រងរបួសត្រង់ជើង និងមន្ត្រីប៉ូលិសម្នាក់ទៀតរងរបួសត្រង់ដងខ្លួន។ ប៉ូលិសបានឲ្យដឹងទៀតថាកាំភ្លើងរបស់ជនសង្ស័យត្រូវគេរកឃើញនៅកន្លែងកើតហេតុ ហើយក៏មិនច្បាស់ថានរណាជាអ្នកបាញ់មុនដែរ៕