មន្ត្រីប៉ូលិសជាច្រើននាក់រងរបួសក្នុងការផ្ទុះគ្រាប់បែកអត្តឃាតនៅស្ថានីយ៍ប៉ូលិសអាល់ហ្សេរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៧

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមន្ត្រីប៉ូលិសមួយចំនួនរងរបួសបន្ទាប់ពីបុរសម្នាក់ពាក់ខ្សែក្រវ៉ាត់អត្តឃាតមួយបានធ្វើឲ្យផ្ទុះដោយខ្លួនឯងនៅច្រកចូលទៅស្ថានីយ៍ប៉ូលិសក្នុងស្រុកមួយដែលមានដង់ស៊ីតេប្រជាជនរស់នៅច្រើនក្នុងទីក្រុង Constantine ភាគឦសានប្រទេសអាល់ហ្សេរី។ តាមរបាយការណ៍បានឲ្យដឹងថាជនល្មើសនេះមានគោលបំណងបំផ្ទុះខ្លួនឯងនៅខាងក្នុងស្ថានីយប៉ូលិសនោះទេ ប៉ុន្តែការកំណត់ឲ្យផ្ទុះមានរយៈពេលខ្លីបន្ទាប់ពីត្រូវបានបញ្ឈប់ដោយមន្ត្រីប៉ូលិសម្នាក់ដោយធ្វើការបាញ់ទៅលើជនល្មើសនោះ។ បើយោងតាម TSA បានឲ្យដឹងថាមន្រ្តីប៉ូលិស៣នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកនេះ។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើងម៉ោងប្រមាណជា៨:៣០នាទីម៉ោងនៅក្នុងស្រុកកាលពីថ្ងៃអាទិត្យតំបន់នោះត្រូវគេហាមឃាត់៕