ស្រ្តី២នាក់ជាប់ពាក់ព័ន្ធទៅនឹងឃាតកម្មសម្លាប់លោក គីម ជុងណាម នឹងត្រូវកាត់ទោសនៅថ្ងៃពុធនេះ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៧

លោក Mohamed Apandi Ali អគ្គព្រះរាជអាជ្ញាម៉ាឡេស៊ីបញ្ជាក់ថាស្រ្តី២នាក់ដែលឃុំខ្លួនជាប់ពាក់ព័ន្ធនឹងការសម្លាប់លោក គីម ជុងណាម នឹងបង្ហាញខ្លួននៅតុលាការនៅថ្ងៃពុធ ទី១ ខែមីនានេះ។ ស្រ្តី២នាក់នេះមានឈ្មោះ Siti Aisyah អាយុ២៥ឆ្នាំជនជាតិឥណ្ឌូនេស៊ី និងឈ្មោះ Doan Thi Huong អាយុ២៨ឆ្នាំជនជាតិវៀតណាមនឹងត្រូវកាត់ទោសពីបទមនុស្សឃាត។ ស្រ្តី២នាក់នេះត្រូវចោទប្រកាន់ថាបានសម្លាប់លោក គីម ជុងណាម នៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur កាលថ្ងៃទី១៤ ខែកុម្ភៈដោយប្រើប្រាស់សារធាតុគីមីដ៏សាហាវបំផុតខ្ទប់មុខរបស់គាត់។ ស្រ្តីដែលឈ្មោះថា Siti Aisyah បានបញ្ជាក់ថានាងគិតត្រឹមតែថានឹងបានប្រើប្រាស់សារធាតុម្យ៉ាងដូចជាប្រេងលាបទារកដែលនាងគិតថានេះជាវីដេអូដែលគេថតគ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះ។ ចំណែកស្រ្តីម្នាក់ទៀតឈ្មោះ Doan Thi Huong ក៏គិតថានាងគ្រាន់តែសម្តែងនៅក្នុងឈុតវីដេអូបោកបញ្ឆោតមួយដូចគ្នាដែរ៕