ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៦
បុរសម្នាក់ជាប់សង្ស័យពីបទព្យាយាមផ្តល់ដំបូន្មានដល់ក្រុមឧទ្ទាមទាក់ទងនឹងការប្រើប្រាស់គ្រាប់មីស៊ីល។ លោក Haisem Zahab អាយុ៤២ឆ្នាំត្រូវប៉ូលីសចាប់ខ្លួននៅក្នុងតំបន់ Young កាលពីថ្ងៃអង្គារ៍ នេះបើយោងតាមសម្តីរបស់មន្រ្តីប៉ូលិសលោក Malcolm Turnbull។ មន្រ្តីប៉ូលិសបានឲ្យដឹងថាប៉ូលិសបានចាប់ខ្លួនលោក Zahab នៅចំពោះមុខក្រុមគ្រួសាររួមទាំងកូនៗ។ លោកបានបន្ថែមទៀតថាការចាប់ខ្លួននេះពុំមានជាប់ពាក់ព័ន្ធទៅនឹងគម្រោងវាយប្រហារនៅប្រទេសអូស្ត្រាលីទេ។ ប៉ូលិសចោទប្រកាន់លោក Zahab ពីបទរៀបចំគម្រោងរយៈពេលវែងក្នុងការប្រើប្រាស់គ្រាប់មីស៊ីល និងរចនាឧបករណ៍ប្រើប្រាស់កាំរស្មីឡាស៊ែដើម្បីគម្រាមកំហែងដល់ការប្រើប្រាស់គ្រឿងអាវុធយុទ្ធភ័នរបស់កម្លាំងអ៊ីរ៉ាក់ និងស៊ីរី។ លោក Zahab ជាប្រជាជនអូស្រ្តាលី ហើយលោកបានរៀបគម្រោងបង្វឹកបច្ចេកទេស និងបច្ចេកវិទ្យាទំនើបក្នុងការដោះ និងអភិវឌ្ឍន៍គ្រាប់មីស៊ីលនេះបើយោងតាមការបញ្ជាក់របស់លោកប្រធានាធិបតី។ លោកអគ្គមេបញ្ជាការបានឲ្យដឹងថាលោក Zahab ពុំធ្លាប់មានបទពិសោធន៍ដោយផ្ទាល់ជាមួយការប្រើប្រាស់គ្រាប់មីស៊ីល ឬកាំរស្មីឡាស៊ែនោះទេ៕