អ៊ីរ៉ង់បាញ់សាកល្បងគ្រាប់បែកកំទេចនាវាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃការធ្វើសមយុទ្ធយោធាជើងទឹកលក្ខណៈទ្រង់ទ្រាយធំ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០១ ខែមីនា ឆ្នាំ២០១៧

ប្រទេសអ៊ីរ៉ង់បានសាកល្បងដោយជោគជ័យដោយប្រើប្រព័ន្ធគ្រាប់បែក Valfajr សំរាប់បាញ់នាវាកាលពីថ្ងៃចុងក្រោយនៃសមយុទ្ធយោធាជើងទឹកដែលមានរយៈពេល២សប្តាហ៍កន្លងមកក្នុងអំឡុងពេលដែលសាធារណរដ្ឋអ៊ីស្លាមបង្ហាញលក្ខណៈពិសេសនូវបច្ចេកវិទ្យាយោធាដែលមានកម្រិតខ្ពស់រួមទាំងកាំជ្រួចប្រឆាំងនាវាផងដែរ។ កាលពីថ្ងៃអង្គារដែលជាថ្ងៃចុងក្រោយនៃការធ្វើសមយុទ្ធកងនាវាចរ Velayat ដែលមានចំនួន៩៥គ្រឿងនៅលើផ្ទៃទឹក២លានគីឡូម៉ែត្រក្រឡា។ វគ្គផ្ដាច់ព្រ័ត្រនៃការធ្វើសមយុទ្ធនេះបានប្រព្រឹត្តទៅចាប់តាំងពីដើមខែកុម្ភៈនិងបានចូលដល់ដំណាក់កាលចុងក្រោយរបស់ខ្លួនកាលពីថ្ងៃអាទិត្យ។ តាមរបាយការណ៍មួយបានឲ្យដឹងថាក្បាលគ្រាប់ដែលមានទម្ងន់២២០គីឡូក្រាមមានសមត្ថភាពយ៉ាងខ្លាំងក្នុងការកំណត់គោលដៅទោះបីជាស្ថានភាពអាកាសធាតុ និងលក្ខខណ្ឌជម្រៅផ្សេងគ្នាក៏ដោយ។ អ៊ីរ៉ង់បានចាប់ផ្តើមផលិតអាវុធបែបនេះនៅក្នុងខែតុលាឆ្នាំ២០១៥៕