ជម្លៀសមនុស្សចេញជាបន្ទាន់បន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែកមកលើសិស្សនិស្សិតមូស្លីមនៅសាកលវិទ្យាល័យប្រទេសកាណាដា

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧

មនុស្សជាច្រើនក្នុងសាកលវិទ្យាល័យ Concordia ទីក្រុង Montreal ត្រូវជម្លៀសចេញបន្ទាប់ពីមានការគំរាមបំផ្ទុះគ្រាប់បែកមកលើនិស្សិតមូស្លីម។ យោងតាមការស្រាវជ្រាវស្វែងរកសារធាតុផ្ទុះបានបញ្ជាក់ថាមិនមានរកឃើញគ្រឿងផ្ទុះនោះទេ ខណៈដែលក្រុមមន្ត្រីសាកលវិទ្យាល័យនិយាយថានេះគ្រាន់តែជាការគំរាមតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថាសាកលវិទ្យាល័យបានទទួលលិខិតគំរាមកំហែងនេះកាលពីព្រឹកថ្ងៃពុធ។ មន្រ្តីសាកលវិទ្យាល័យក៏បានជូនដំណឹងដល់ប៉ូលិស ហើយក៏មានការជម្លៀសមនុស្សចេញភ្លាមៗផងដែរ។ លិខិតនេះមានចុះហត្ថលេខាដោយក្រុមមួយដែលហៅខ្លួនឯងថាជា  “ក្រុមប្រឹក្សាអភិរក្សប្រជាពលរដ្ឋនៃប្រទេសកាណាដា (C៤)៕