ប្រទេសម៉ាឡេស៊ីបញ្ឈប់ការផ្តល់ទិដ្ឋាការឥតគិតថ្លៃសម្រាប់ជនជាតិកូរ៉េខាងជើង

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧

ទីភ្នាក់ងារព័ត៌មាន Bernama បានដកស្រង់សម្តីឧបនាយករដ្ឋមន្ត្រីនៅថ្ងៃទី២ ខែមីនានេះថាប្រទេសម៉ាឡេស៊ីនឹងបញ្ឈប់នូវការផ្តល់ទិដ្ឋាការឥតគិតថ្លៃឲ្យជនជាតិកូរ៉េខាងជើងចូលមកក្នុងប្រទេសមួយនេះចាប់ពីថ្ងៃទី៦ ខែមីនាខាងមុខនេះតទៅ។ លោក Ahmad Zahid Hamidi ត្រូវបានទីភ្នាក់ងារព័ត៌មាន Bernama ដកស្រង់សម្តីថាជនជាតិកូរ៉េខាងជើងនឹងតម្រូវឱ្យមានការសុំទិដ្ឋការជាមុនសិននៅពេលដែលពួកគេចូលមកក្នុងប្រទេសម៉ាឡេស៊ី ហើយហេតុផលនៃការធ្វើបែបនេះដោយសារបញ្ហាសន្តិសុខជាតិ។ ការផ្លាស់ប្តូរនេះធ្វើឡើងរយៈពេល២សប្តាហ៍បន្ទាប់ពីមានឃាតកម្មសម្លាប់លោក គីម ជុងណាម ដែលជាបងប្រុសម្តាយផ្សេងគ្នាជាមួយនឹងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅព្រលានយន្តហោះអន្តរជាតិ Kuala Lumpur ដោយសារសារធាតុពុលដែលមានឥទ្ធិពលទៅប្រព័ន្ធសរសៃប្រសាទ។ គួរបញ្ជាក់ផងដែរថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានបញ្ជាក់ថាលោក គីម ជុងណាម ត្រូវធ្វើឃាតដោយភ្នាក់ងារជនជាតិកូរ៉េខាងជើង៕