ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែមីនា ឆ្នាំ២០១៧
ផ្ទុះឧស្ម័នមេតានសម្លាប់អ្នករុករករ៉ែចំនួន៨នាក់ និងរងរបួស៦នាក់នៅភាគខាងលិចប្រទេសអ៊ុយក្រែន។ អាជ្ញាធរក្នុងតំបន់និយាយថាមានការរៀបចំនៅអណ្តូងរ៉ែដើម្បីបង្កើនទិន្នផលដើម្បីឆ្លើយតបទៅនឹងការខ្វះខាតធ្យូងថ្មនៅក្នុងប្រទេសនេះ។ ហេតុការណ៍ផ្ទុះនេះកើតឡើងនៅថ្ងៃព្រហស្បតិ៍នៅឯអណ្តូងរ៉ែ Stepnaya ស្ថិតនៅតំបន់ Lvov។ សេវាជួយសង្គ្រោះបន្ទាន់នៅក្នុងតំបន់នោះនិយាយថាការផ្ទុះនេះកើតឡើងនៅជម្រៅ៥៥០ម៉ែត្រ។ អណ្តូងរ៉ែនេះចាប់ផ្តើមដំណើរការតាំងពីឆ្នាំ១៩៧៨មកម្លេះ ហើយវាប្រឈមនិងគ្រោះថ្នាក់ខ្លាំងដោយសារតែបរិមាណនៃឧស្ម័នមេតានខ្ពស់ក្នុងការជីកយករ៉ែធ្យូងថ្មនៅទីនោះ៕