ការវាយប្រហារតាមអាកាសមកលើវិហារអ៊ីស្លាមទីក្រុង Mosul សម្លាប់ទាំងជនស៊ីវិល និងយុទ្ឋជន ISIS

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៧

ជនស៊ីវិល និងពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមជាច្រើននាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសមកលើវិហារអ៊ីស្លាមមួយកន្លែងនៅភាគខាងលិចទីក្រុង Mosul ជាកន្លែងដែលកងកម្លាំងអ៊ីរ៉ាក់ដែលគាំទ្រដោយសហរដ្ឋអាមេរិកបន្តការវាយលុកមកលើក្រុមភេរវករ។ ការវាយប្រហារតាមអាកាសមកលើវិហារអ៊ីស្លាម Omar al-Aswad ស្ថិតនៅកណ្តាលទីក្រុងចាស់នៃរដ្ឋធានី Mosul ធ្វើឲ្យទីលំនៅរបស់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះទទួលរងការខូចខាតធ្ងន់ធ្ងរ។ អ្នកនាំពាក្យម្នាក់និយាយថាគាត់មិនបានទទួលព័ត៌មានច្បាស់លាស់ទាក់ទងទៅនឹងសំណួរអំពីការវាយប្រហារតាមអាកាសមកលើវិហារអ៊ីស្លាមនោះទេ ហើយមន្ត្រីអ៊ីរ៉ាក់ក៏មិនបានបញ្ជាក់អំពីការវាយប្រហារតាមអាកាសមកលើវិហារអ៊ីស្លាមនោះដែរ ប៉ុន្តែនិយាយថាកងទ័ពរបស់ពួកគេកំពុងតាមវាយប្រហារក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS / ISIL) “គ្រប់ទីកន្លែងដែលពួកគេអាចធ្វើទៅបាន”៕