ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៧
ប៉ូលិសម៉ាឡេស៊ីនិយាយនៅថ្ងៃអាទិត្យនេះថាកាលពីខែកុម្ភៈបុរស៧នាក់ត្រូវចាប់ខ្លួនដោយសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពភេរវកម្ម។ នៅក្នុងសេចក្តីថ្លែងការណ៍នេះលោក Khalid Abu Bakar អគ្គអធិការប៉ូលិស (IGP) បញ្ជាក់ថា២នាក់ក្នុងចំណោមជនសង្ស័យទាំងនេះត្រូវចាប់ខ្លួននៅថ្ងៃទី២១ ខែកុម្ភៈជាប់ពាក់ព័ន្ធទៅនឹងក្រុម Daesh ដែលឈ្មោះជាភាសាអារ៉ាប់របស់ក្រុមរដ្ឋអ៊ីស្លាម (IS)។ បុរសជនជាតិម៉ាឡេស៊ីអាយុ៤១ឆ្នាំ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ទៀតអាយុ២៨ឆ្នាំធ្វើការជាអ្នកបច្ចេកទេសនៅក្នុងរោងចក្រមួយ ដោយក្រោយមកពួកគេត្រូវបានចាប់ខ្លួននៅទីក្រុង Kepong ភាគខាងជើងទីក្រុង Kuala Lumpur។ ការស៊ើបអង្កេតបង្ហាញថា Mahomad Wanndy Mohamad Jedi ចង្អុលបង្ហាញពួកគេឲ្យវាយប្រហារដោយគ្រាប់បែកដោយប្រើប្រាស់រថយន្តដឹកគ្រឿងផ្ទុះចូលទៅក្នុងប្រទេសម៉ាឡេស៊ីមុនពេលចាកចេញទៅកាន់ប្រទេសស៊ីរីដើម្បីចូលរួមជាមួយក្រុមរដ្ឋអ៊ីស្លាម (IS)។ លោក Mahamad Wanndy ជាជនជាតិម៉ាឡេស៊ីដែលជាប់ពាក់ព័ន្ធជាមួយនឹងក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសស៊ីរីដែលបានរៀបចំការវាយប្រហារក្លឹបរាត្រី Movida នៅក្នុងតំបន់ Puchong កាលពីឆ្នាំមុននេះ។ ជនសង្ស័យទី៣មកពីតំបន់អាស៊ីខាងកើតអាយុ៣៧ឆ្នាំត្រូវចាប់ខ្លួននៅថ្ងៃទី២៣ ខែកុម្ភៈនៅទីក្រុង Petaling Jaya, ទីក្រុង Selangor។ គេជឿថាជនសង្ស័យនេះជាសមាជិកម្នាក់របស់ក្រុមភេរវកម្មមួយដែលមកពីអាស៊ីខាងកើតដែលប្រើប្រាស់ប្រទេសម៉ាឡេស៊ីជាទីំជម្រក និងតំបន់ឆ្លងកាត់។ ចំណែកឯជនសង្ស័យ៤នាក់ទៀតត្រូវចាប់ខ្លួននៅទីក្រុង Yemeni។ ពួកគេត្រូវចាប់ខ្លួននៅថ្ងៃទី២៦ ខែកុម្ភៈនៅក្នុង Serdang និង Cyberjaya ទីក្រុង Selengor។ ប៉ូលិសបានបញ្ជាក់ថាពួកគេទាំង៤នាក់នេះជាប់សង្ស័យថាជាផ្នែកមួយនៃក្រុមឧទ្ទាមនៅ Yemei ហើយពួកគេក៏បានប្រើប្រាស់ឯកសារក្លែងក្លាយផងដែរ។ បុរសទាំង៧នាក់ត្រូវឃុំខ្លួនពាក់ព័ន្ធទៅនឹងបទល្មើសអំពើភេរវកម្ម និងបុរសម្នាក់ក៏ត្រូវចោទប្រកាន់ទៅលើការរំលោភច្បាប់អន្តោប្រវេសន៍ផងដែរ៕