ឧទ្ធម្ភាគចក្រដឹកមនុស្ស៩នាក់មួយគ្រឿងធ្លាក់នៅប្រទេសជប៉ុនក្នុងពេលសមយុទ្ធសង្គ្រោះ

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០១៧

មន្រ្តី និងប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាឧទ្ធម្ភាគចក្រមួយគ្រឿងដែលកំពុងអនុវត្តន៍ការហ្វឹកហាត់ក្នុងការជួយសង្គ្រោះនៅលើភ្នំមួយបានធ្លាក់នៅក្នុងប្រទេសជប៉ុនដែលក្នុងនោះមានអ្នកដំណើរសរុប៩នាក់ និងមនុស្ស៣នាក់បានរួចផុតពីសេចក្តីស្លាប់។ ប្រព័ន្ធផ្សព្វផ្សាយ NHK និងសារព័ត៌មានជាច្រើនទៀតរាយការណ៍ថាឧទ្ធម្ភាគចក្រមួយគ្រឿងនេះបានធ្លាក់នៅជ្រលងភ្នំដែលមានព្រិលធ្លាក់ខ្លាំងនៅក្នុងទីក្រុង Nagano ស្ថិតនៅចំនុចកណ្តាលនៃប្រទេសជប៉ុន។ ទីភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ និងគ្រោះមហន្តរាយបានប្រាប់សារព័ត៌មាន AFP ថា “យើងដឹងថាមនុស្ស៣នាក់ត្រូវបានរកឃើញ ប៉ុន្តែមនុស្ស៦នាក់ទៀតនៅមិនទាន់រកឃើញនៅឡើយទេ”។ ជាធម្មតាមន្រ្តីនៅក្នុងប្រទេសជប៉ុនមិនបញ្ជាក់អំពីអ្នកស្លាប់នោះទេលុះត្រាតែក្រុមអាជ្ញាធរផ្នែកវេជ្ជសាស្រ្តបានពិនិត្យ និងរកឃើញសាកសពពិតប្រាកដមែន។ មនុស្សទាំង៩នាក់ដែលជិះឧទ្ធម្ភាគចក្រមួយនេះជាកម្មករជួយសង្គ្រោះ និងមន្រ្តីរដ្ឋាភិបាលដែលធ្វើសមយុទ្ធសង្គ្រោះនៅលើភ្នំនេះ។ ពេលនេះមន្ត្រីមូលដ្ឋាន និងប៉ូលិសកំពុងស្វែងរកមនុស្ស៦នាក់ផ្សេងទៀត។ វីដេអូពីលើអាកាសថតដោយ NHK បង្ហាញថាឧទ្ធម្ភាគចក្រមួយគ្រឿងនេះខូចខាតយ៉ាងធ្ងន់ធ្ងរ៕