ក្រសួងការពារជាតិរុស្សី៖ ទាហានរុស្សីបានស្លាប់នៅជិត Palmyra កាលពីថ្ងៃទី២ ខែមីនា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០១៧

ក្រសួងការពារជាតិរុស្ស៊ីអះអាងថាទាហានរុស្ស៊ីម្នាក់ស្លាប់នៅជិត Palmyra ប្រទេសស៊ីរីនៅពេលដែលពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមព្យាយាមបំបែកទៅតាមតំបន់ដែលកាន់កាប់ដោយកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីកាលពីថ្ងៃទី២ ខែមីនា។ កងកម្លាំងស៊ីរីដែលគាំទ្រដោយកងទ័ពអាកាសរុស្ស៊ីបានរំដោះទីក្រុងបុរាណ Palmyra ពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមកាលពីថ្ងៃសុក្រ ហើយវិស្វករស៊ីរីចាប់ផ្តើមពិនិត្យរកមើលគ្រាប់មីននៅតំបន់ប្រវត្តិសាស្ដ្ររបស់ Palmyra។ Palmyra ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដែលកាន់កាប់ដោយក្រុមរដ្ឋអ៊ីស្លាមនៅក្នុងឆ្នាំ២០១៥។ ក្រុមភេរវករបានបំផ្លាញរូបចម្លាក់មួយចំនួនរួមទាំងវិមាន Monumental Arch ដែលសាងសង់ឡើងក្នុងឆ្នាំ១៨០០។ កាលពីខែមិនាឆ្នាំ២០១៦ កងកម្លាំងរដ្ឋាភិបាលស៊ីរីដែលគាំទ្រដោយកងទ័ពអាកាសរុស្ស៊ីបានរំដោះទីក្រុង និងជួសជុលកន្លែងខូចខាត និងចាប់ផ្តើមកសាងប្រាសាទឡើងវិញ។ ក្រសួងការពារជាតិរុស្សីរាយការណ៍ថាប្រទេសរុស្ស៊ីបានបាត់បង់យោធាក្នុងប្រទេសស៊ីរី២៧នាក់៕