មនុស្ស៣០នាក់ស្លាប់ក្នុងការប្រយុទ្ធនៅទីក្រុងមួយជិតព្រំដែនមីយ៉ាន់ម៉ា និងចិន

0

ប្រភពព័ត៌មានពី ChannelNewsAsia ចុះផ្សាយថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ២០១៧

អាជ្ញាធរនិយាយថាយ៉ាងហោចណាស់មនុស្ស៣០នាក់ស្លាប់កាលពីថ្ងៃចន្ទក្នុងការប្រយុទ្ធគ្នាដ៏ខ្លាំងនៅក្នុងទីក្រុងមួយជិតព្រំដែនភូមា និងចិនបន្ទាប់ពីក្រុមឧទ្ទាមស្លៀកពាក់ឯកសណ្ឋានប៉ូលិសវាយឆ្មក់យ៉ាងភ្ញាក់ផ្អើល។ កាំភ្លើងធំ និងកាំភ្លើងតូចបាញ់បន្តគ្នាពេញមួយថ្ងៃនៅ Laukkai ដែលជាទីក្រុងសំខាន់មួយនៅក្នុងតំបន់ Kokang នៃរដ្ឋភាគខាងជើងទីក្រុង Shan។ ការប៉ះទង្គិចគ្នានេះគឺជាជម្លោះដ៏អាក្រក់បំផុតនៅក្នុងតំបន់ Kokang ចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងឆ្នាំ២០១៥ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ច្រើននាក់ និងបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសចិន។ ប្រទេសភូមាបែងចែកប្រទេសដោយសារតែមានកុបកម្មជនជាតិភាគតិចជាច្រើន។ ជម្លោះនៅក្នុងតំបន់ Kokang បានបង្កើនភាពតានតឹងជាមួយប្រទេសជិតខាង។ រដ្ឋាភិបាលលោកស្រី Aung San Suu Kyi អស់សង្ឃឹមក្នុងការបញ្ចប់ជម្លោះព្រំដែនដែលមានរយៈពេលច្រើនទសវត្សរ៍មកហើយ ហើយវាមានសភាពកាន់តែធ្ងន់ធ្ងរដែលគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព។ យោងទៅតាមការិយាល័យរបស់លោកស្រី Suu Kyi ក្រុមឧទ្ទាមមកពីកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យភូមា (MNDAA) បានបើកការវាយប្រហារមួយនៅព្រឹកថ្ងៃចន្ទនេះប្រឆាំងនឹងប៉ូលិស និងកងកម្លាំងយោធា។ ក្រុមប្រយុទ្ធដាច់ដោយឡែកមួយទៀតក៏បើកការវាយប្រហារទៅលើតំបន់ជាច្រើននៅទីក្រុងធំផងដែរ។ សេចក្តីថ្លែងការណ៍មួយអមដោយរូបភាពមនុស្សស្លាប់ និងមនុស្សរងរបួសបង្ហាញថាយ៉ាងហោចណាស់ជនស៊ីវិល៥នាក់ និងប៉ូលិសក្នុងតំបន់៥នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នានេះ។ សាកសពដែលដុតខ្លោច២០នាក់ទៀតត្រូវបានរកឃើញនៅក្បែរអាវុធផងដែរ។ លោក Zaw Htay អ្នកនាំពាក្យរបស់រដ្ឋាភិបាលប្រាប់សារព័ត៌មាន AFP ថាសាកសព និងមនុស្សដែលរងរបួសគឺជាយុទ្ធជនរបស់ក្រុម MNDAA៕