ផ្ទុះគ្រាប់បែកនៅមជ្ឈមណ្ឌលមើលថែកុមារសម្លាប់មនុស្ស១៩នាក់

0

ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៧

ក្មេងស្រីជំទង់១៩នាក់ស្លាប់ក្នុងហេតុការណ៍ឆេះយ៉ាងខ្លាំងនៅមជ្ឈមណ្ឌលមើលថែរទាំកុមារនៅក្នុងទីក្រុង Guatemala នេះបើយោងតាមប្រភពព័ត៌មានទទួលបានពីមន្រ្តីមានសមត្ថកិច្ច។ ការឆេះយ៉ាងខ្លាំងមួយបានកើតឡើងនៅចម្ងាយ២៥គីឡូម៉ែត្រពីរាជធានី Guatemala។ ប៉ូលិសបានឲ្យដឹងថាការផ្ទុះនេះអាចបង្ករដោយប្រជាជនមួយចំនួន។ កាលពីថ្ងៃអង្គារ៍មន្រ្តីប៉ូលិសបានចូលដល់កន្លែងកើតហេតុ និងមានក្មេង៦០នាក់ត្រូវបានជម្លៀសចេញ។ យោងតាមប្រភពព័ត៌មានពីអ្នកនាំពាក្យលោក Oscar Franco បានប្រាប់បណ្តាញព័ត៌មានក្នុងតំបន់ថាយ៉ាងហោចណាស់មានមនុស្សចំនួន២៥នាក់រងរបួសបញ្ចូនទៅមន្ទីពេទ្យ និងមានមនុស្សស្លាប់ចំនួន១៩នាក់។ លោក Nery Ramos មេបញ្ជាការប៉ូលិសជាតិ Guatemala បានបំភ្លឺឲ្យដឹងថាភ្លើងឆេះនេះបង្ករឡើងដោយក្មេងៗដែលស្នាក់នៅទីនោះ៕