ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៧
ប៉ូលិសឥណ្ឌានិយាយថាពួកគេបានសម្លាប់សកម្មជនម្នាក់ដែលមានជាប់ពាក់ព័ន្ធជាមួយក្រុមឧទ្ទាមរដ្ឋឥស្លាម IS។ លោកស្នងការប៉ូលិសឥណ្ឌាប្រាប់ទៅបណ្តាញសារព័ត៌មានប៊ីប៊ីស៊ីថាជនសង្ស័យត្រូវចាប់ខ្លួននៅផ្ទះក្នុងតំបន់ Lucknow ដែលជារាជធានីស្ថិតនៅភាគខាងជើងរដ្ឋ Uttar Pradesh។ សមាជិកឧទ្ទាមទាំង៦នាក់ត្រូវចាប់ខ្លួនបាននៅតំបន់ផ្សេងៗគ្នា។ ក្នុងចំណោមភេរវករទាំងអស់មានម្នាក់ត្រូវប៉ូលិសបាញ់សម្លាប់។ ពួកគេគឺជាអ្នកផ្តើមគម្រោងបំផ្ទុះលើរថភ្លើងនៅក្នុងមជ្ឈមណ្ឌល Madhya Pradesh បណ្តាលឲ្យមនុស្ស៩នាក់រងរបួសកាលពីថ្ងៃអង្គារ៍។ អ្នកនាំពាក្យប៉ូលិសបញ្ជាក់បន្ថែមឲ្យដឹងថាប្រតិបត្តិការចាប់ខ្លួនភេរវករប្រព្រឹត្តទៅក្នុងរយៈពេល១២ម៉ោងព្រោះប៉ូលិសចង់ចាប់ភេរវករទាំងរស់៕