លោក Hayden អតីតប្រធានក្រុម CIA និង NSA និយាយថា WikiLeaks # Vault៧ គឺជា “កំហុសសហស្សវត្ស៍”

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ ២០១៧

លោក Michael Hayden អតីតនាយក CIA និងទីភ្នាក់ងារសន្តិសុខជាតិ NSA បានស្តីបន្ទោសលើការចេញផ្សាយរបស់ Wikileaks # Vault៧ CIA ដែលចេញផ្សាយអំពីសហស្សវត្ស៍ដោយលើកឡើងពី Chelsea Manning និង Edward Snowden ជាឧទាហរណ៍នៃក្មេងជំនាន់ក្រោយដែលគ្មានភក្ដីភាពឬការរក្សារការសម្ងាត់។ លោក Hayden ប្រាប់បណ្តាញសារព័ត៌មាន BBC ថា “ដើម្បីដំណើរការការងាររបៀបនេះ (ការស៊ើបការណ៍) យើងត្រូវការជ្រើសរើសមនុស្សពីសង្គមប្រជាសាស្រ្តជាក់លាក់”។ “មិនមែនខ្ញុំចង់មានន័យវិនិច្ឆ័យពួកគេនោះទេ ប៉ុន្តែក្រុមសហស្សវត្សរ៍នេះ និងក្រុមដែលពាក់ព័ន្ធមានការយល់ដឹងខុសគ្នានៃពាក្យ ស្មោះត្រង់ ការសម្ងាត់ និងតម្លាភាព ជាជាងជំនាន់របស់ពួកខ្ញុំ”។ លោកបន្តថា “ដូច្នេះយើងបញ្ចូលពួកគេទៅក្នុងទីភ្នាក់ងារវិញ បើខ្ញុំស្មានជនជាតិអាមេរិកល្អៗទាំងអស់ តែវប្បធម៌ និងសភាវគតិរបស់ពួកគេគឺខុសគ្នាពីមនុស្សដែលសម្រេចចិត្តជួលពួកគេ ហើយយើងអាចប្រឈមទៅនឹងវប្បធម៌ផ្សេងគ្នានេះដូចដែលយើងឃើញជាមួយនឹង Chelsea Manning នឹង Edward Snowden ហើយឥឡូវប្រហែលអាចមានជាមួយនឹងមនុស្សទី៣”។ លោក Hayden បានបង្ហាញខ្លួនលើប្រព័ន្ធផ្សព្វផ្សាយជាច្រើនចាប់តាំងពី Wikileaks ចេញផ្សាយឯកសារសម្ងាត់កាលពីថ្ងៃអង្គារ ហើយប្រាប់ MSNBC ថាឯកសារទាំងនោះជាឯកសារប្រមូលផ្តុំពីការស៊ើបការណ៍សម្ងាត់បរទេស។ លោកនិយាយថាវាមិនពាក់ពន្ឋ័ទៅនឹងសិទ្ធិឯកជនរបស់ជនជាតិអាមេរិកនោះទេ”។ “តែវាគួរឲ្យភ្ញាក់ផ្អើលដែលថា WikiLeaks ដែលជាអង្គការតម្លាភាពហាក់ដូចជាផ្តោតតែទៅលើតម្លាភាពរបស់សហរដ្ឋអាមេរិក និងមិត្តភក្តិរបស់ខ្លួន តែបែជាមិនផ្តោតទៅលើរបបផ្តាច់ការនៅជុំវិញពិភពលោកទៅវិញ”។ គួរបញ្ជាក់ផងដែរថាលោក Hayden អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA កាលពីឆ្នាំ ២០០៦-២០០៩ និងជានាយកទីភ្នាក់ងារសន្តិសុខជាតិ​ NSA  ឆ្នាំ១៩៩៩-២០០៥ ជាកន្លែងដែលគាត់គ្រប់គ្រងការបង្កើតមូលដ្ឋានទិន្នន័យដែលអនុញ្ញាតឲ្យទីភ្នាក់ងារសន្តិសុខជាតិ​ NSA ប្រមូលកំណត់ត្រាទិន្នន័យទូរស័ព្ទរបស់ប្រជាជនអាមេរិកទាំងអស់។ គេហរទំព័រ WikiLeaks ចេញផ្សាយការលេចធ្លាយដំណើរការដំបូងនៃ Vault៧ CIA ឈ្មោះ “Year Zero” កាលពីថ្ងៃអង្គារ។ គេហរទំព័រនេះក៏និយាយថាការចេញផ្សាយលើកដំបូងនេះ ត្រឹមតែជាព័ត៌មាន១ភាគរយនៃចំនួនព័ត៌មានសរុបដែលត្រូវផ្សាយតែប៉ុណ្ណោះ៕