ប្រធានស៊ើបការណ៍សម្ងាត់អាល្លឺម៉ង់បានឲ្យដឹងថា ក្រុមភេរវកររដ្ឋអ៊ីស្លាមអាចវាយប្រហារទៅលើប្រទេសអាល្លឺម៉ង់នៅពេលណាមួយ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៨ ខែ មីនា ឆ្នាំ២០១៧

ប្រធានផ្នែកស៊ើបការណ៍សម្ងាត់អាឡឺម៉ង់រំលឹកថាការវាយប្រហារដោយភេរវករនៅក្នុងប្រទេសអាល្លឺម៉ង់អាចកើតមានឡើងនៅ ពេលណាមួយខណៈដែលចំនួនសមាជិកនៃក្រុមរដ្ឋអ៊ីស្លាមនៅតែបន្តកើនឡើង។ ពេញមួយឆ្នាំកន្លងផុតទៅប្រទេសនេះគឺជាគោលដៅសំខាន់មួយសម្រាប់ភេរវកររដ្ឋអ៊ីស្លាម (IS អតីតក្រុម ISIS/ISIL)។ សេវាសន្ដិសុខបានពង្រឹងយ៉ាងខ្លាំងចាប់តាំងពីខែធ្នូឆ្នាំ២០១៦ នៅពេលដែលរថយន្តដឹកទំនិញមួយគ្រឿងបើកចូលទៅក្នុងទីផ្សារបុណ្យណូអែលមួយនៅចំកណ្តាលទីក្រុងប៊ែកឡាំងដោយបានសម្លាប់មនុស្ស១២នាក់ និង៥៦នាក់ផ្សេងទៀតរងរបួស។ កាលពីខែកក្កដាអ្នកស្វែងរកសិទ្ធិជ្រកកោនម្នាក់ត្រូវគេបដិសេធថាបានបំផ្ទុះខ្លួនឯងនៅខាងក្រៅបារលក់ស្រាមួយកន្លែងនៅក្បែររោងមហោស្រពតន្ត្រីមួយនៅក្នុងទីក្រុង Ansbach ប្រទេសអាល្លឺម៉ង់ដែលការផ្ទុះនោះបានធ្វើឲ្យមនុស្ស១៥នាក់រងរបួស។ នៅក្នុងខែដដែលនោះមានជនភៀសខ្លួនអាហ្វហ្គានីស្ថានម្នាក់អាយុ១៧ឆ្នាំបានវាយប្រហារទៅលើអ្នកដំណើរនៅលើរថភ្លើងមួយនៅក្នុង Wuerzburg ដែលបណ្តាលឲ្យមនុស្ស៥នាក់រងរបួស។ ក្រោយមកអ្នកវាយប្រហារនោះត្រូវប៉ូលិសបាញ់សម្លាប់៕