មនុស្ស៥នាក់ស្លាប់ក្នុងហេតុការធ្លាក់ឧទ្ធម្ភាគចក្រនៅជាយទីក្រុងអ៊ីស្តង់ប៊ុល

0

ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១០ ខែមីនា ឆ្នាំ២០១៧

យោងតាមរបាយការណ៍បានឱ្យដឹងថាឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅលើផ្លូវនៅជាយក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃសុក្របន្ទាប់ពីបុកអគារទូរទស្សន៍ដោយសារអាកាសធាតុចុះអ័ព្ទក្រាស់។ លោកអភិបាលបានឱ្យដឹងថាក្នុងហេតុការធ្លាក់ឧទ្ធម្ភាគចក្រនេះមានមនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់។ ឧទ្ធម្ភាគចក្រដែលជាកម្មសិទ្ធិរបស់ក្រុម Eczacibasi បានដឹកមនុស្ស៧នាក់ដែលក្នុងចំណោមនោះមានមនុស្ស៤នាក់ជាជនជាតិរុស្ស៊ីដែលជាភ្ញៀវបស់ក្រុមហ៊ុន មនុស្សម្នាក់ជាមន្ត្រីជនជាតិទួរគី និង២នាក់ផ្សេងទៀតជាអ្នកបើកបរឧទ្ធម្ភាគចក្រ។ អភិបាលក្រុងអ៊ីស្តង់ប៊ុលលោក Vasip Sahin និយាយថាឧទ្ធម្ភាគចក្រនេះបានធ្លាក់នៅក្នុងស្រុក Buyukcekmece របស់ទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីបានហោះចេញពីព្រលានយន្តហោះ Ataturk Itsanbul។ មូលហេតុនៃការធ្លាក់នេះស្ថិតក្រោមការស៊ើបអង្កេត។ ប្រភពពីសាក្សីដែលបានឃើញផ្ទាល់ភ្នែកលោក Fikret Karatekin ដែលជាអ្នកបើកតាក់ស៊ីបានប្រាប់ទូរទស្សន៍ CNN តាមទូរស័ព្ទថាឧទ្ធម្ភាគចក្របានបុកផ្ទប់យ៉ាងខ្លាំទៅនឹងអគារមុនពេលធ្លាក់មកលើផ្លូវ។ ឧទ្ធម្ភាចក្រនេះបានបែកជាពីរចំណែកស្ថិតនៅរាយបាយលើដងផ្លូវ។ រូបភាពវីដេអូបានបង្ហាញឲ្យឃើញពីកន្លែងកើតហេតុដែលពោរពេញដោយផ្សែងខ្មៅដ៏ក្រាស់ហុយចេញពីលើដងផ្លូវ៕