ប្រភពព័ត៌មានពី BBC ចុះផ្សាយថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៧
សហរដ្ឋអាមេរិកបន្ថែមកងកម្លាំង៤០០នាក់បន្ថែមទៀតទៅប្រទេសស៊ីរ៉ីដើម្បីគាំទ្រការដណ្តើមទីក្រុង Raqqa ដែលក្រុមឧទ្ទាមឈរជើងយ៉ាងរឹងមាំ។ សហរដ្ឋអាមេរិកបញ្ចូនកងកម្លាំងបន្ថែមដែលក្នុងនោះមានទាំងក្រុមកងនាវាដែលបានទៅដល់ទីតាំងកាលពីប៉ុន្មានថ្ងៃមុន។ យ៉ាងណាមិញកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិចបានសម្លាប់មនុស្សប្រមាណជា២០នាក់ដែលក្នុងនោះមានទាំងក្មេងៗនៅជិតទីក្រុងរ៉ាកានេះបើយោងតាមប្រភពព័ត៌មានពីសេចក្តីរាយការណ៍។ លោកអគ្គលេខាធិការសហរដ្ឋអាមេរិកនៃរដ្ឋ Rex Tillerson នឹងធ្វើការប្រជុំសមាជិកកងកម្លាំងចម្រុះនៅថ្ងៃទី២២ មីនា ខាងមុខនេះ។ គេរំពឹងថាកងកម្លាំងចម្រុះទាំងនោះនឹងធ្វើការវាយប្រហារលើទីក្រុងរ៉ាកា នៅសប្តាហ៍បន្ទាប់ទៀត។ អ្នកនាំពាក្យកងកម្លាំងចម្រុះបានឲ្យដឹងថាពួកគេអាចជួយឲ្យក្រុមឧទ្ទាម (IS) បរាជ័យនៅក្នុងទីក្រុងរ៉ាកា៕