ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៧
ក្រុមឧទ្ទាមជីហាដដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាបានអះអាងថា ពួកគេនៅពីក្រោយការវាយប្រហារ២លើកកាលពីថ្ងៃសុក្រ ក្នុងក្រុង Damascus បណ្តាលឲ្យមនុស្សស្លាប់៤០នាក់។ លោក Hayat Tahrir al-Sham និយាយថា ការវាយប្រហារទាំង២លើកកាលពីថ្ងៃសុក្រនេះជាសារទៅឲ្យប្រទេសអ៊ីរ៉ងដែលបានគាំទ្រប្រធានាធិបតី Bashar al Assad របស់រុស្ស៊ី។ ការវាយប្រហារនេះបណ្តាលឲ្យមនុស្ស៧៤នាក់ស្លាប់ និងមនុស្ស១២០នាក់ទៀតរងរបួស នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលអ៊ីរ៉ាក់។ យោងតាមការបញ្ជាក់ពីអ្នកស៊ើបអង្កេតបានឲ្យដឹងថាការវាយប្រហារធ្វើឡើងដោយការបំផ្ទុះគ្រាប់បែកអត្តឃាត និងការបំផ្ទុះរថយន្តលើផ្លូវ។ ក្រោយពេលកើតហេតុក្រុមអាល់កៃដាបានចេញមុខអះអាងថាពួកគេនៅពីក្រោយការវាយប្រហារទាំង២លើកនេះ។ ក្រុង Damascus ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី Bashar al-Assad ប៉ុន្តែក្រុមឧទ្ទាមមានវត្តមាននៅស្រុកដាច់ស្រយាលពីទីក្រុង៕
