មនុស្ស៥០នាក់ស្លាប់ក្នុងឧប្បត្តិវហេតុបាក់ដីគំនរសំរាមធំបំផុតនៅប្រទេសអេត្យូពី

0

ប្រភពព័ត៌មានពី​ RT ចេញផ្សាយថ្ងៃទី ១៣ ខែ មីនា ឆ្នាំ ២០១៧

យ៉ាងហោចណាស់មានមនុស្សស្លាប់៤៨នាក់ដែលភាគច្រើនជាស្ត្រី និងកុមារ និងមនុស្សជាច្រើននាក់ទៀតដែលគេសង្ស័យថាអាចកប់ក្រោមគំនរសំរាមបន្ទាប់ពីកន្លែងចាក់សំរាមដ៏ធំមួយនៅរដ្ឋធានី Addis Ababa ប្រទេស Ethopia បាក់រអិលកាលពីយប់ថ្ងៃសៅរ៍។ គួរបញ្ជាក់ផងដែរថា​មូលហេតុដែលបង្កឲ្យមានការរអិលបាក់ដីនៅទីលានចាក់សំរាម Koshe ដែលជាកន្លែងចាក់សំរាមធំជាងគេក្នុងទីក្រុងនេះនៅមិនទាន់ដឹងនៅឡើយទេ។ យោងតាមការប៉ាន់ស្មានពីប្រជាជនរស់នៅជុំវិញកន្លែងចាក់សំរាមនេះឲ្យដឹងថាមុនពេលកើតហេតុមានមនុស្សប្រមាណជា១៥០នាក់នៅលើគំនរសំរាមនោះ ហើយប្រហែលជាត្រូវរអិលបាក់ចុះដោយសារទម្ងន់ខ្លួនរបស់ពួកគេ។ អភិបាលក្រុងលោក Addis Ababa លោក Diriba Kuma ប្រាប់សារព័ត៌មាន AFP ថាយ៉ាងហោចណាស់មានមនុស្ស៣៧នាក់ដែលគេទាញចេញពីគំនរសំរាមទាំងរស់ ហើយបញ្ជូនទៅព្យាបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here