ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន IBM៖ ការរក្សាទុកទិន្នន័យនៅលើអាតូមតែមួយគឺអាចធ្វើបាន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ០៩ ខែ មីនា ឆ្នាំ ២០១៧

ក្រុមអ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុន IBM អះអាងថាពួកគេអាចរក្សាទុកទិន្នន័យ (Encode) កូដកុំព្យូទ័រនៅក្នុងអាតូមមួយបាន។ ប្រព័ន្ធឌីជីថលជាសកលត្រូវគេរំពឹងថានឹងកើនដល់ចំនួន៤៤ពាន់ពាន់លានជីកាបៃ (GB) នៅក្នុងឆ្នាំ២០២០ ហើយអ្នកវិទ្យាសាស្រ្តទាំងនេះកំពុងវិភាគទៅលើបញ្ហាធំៗ២គឺការរក្សាទុកទិន្នន័យនៅក្នុង Hard Drive របស់កុំព្យូទ័រ និងការរក្សាទុកនៅលើឧបករណ៍ផ្ទុកទិន្នន័យខាងក្រៅ។ អាតូម (Atom) គឺជាភាគល្អិតតូចបំផុតដែលអាចជឿជាក់បានថាការរក្សាទុកទិន្នន័យគឺមានស្ថេរភាព។ ការស្រាវជ្រាវរបស់ក្រុមហ៊ុន IBM មានន័យថាការរក្សាទុកទិន្នន័យឌីជីថលនៅលើអាតូមអាចជម្រុញសមត្ថភាពផ្ទុកនៅលើកម្រិតម៉ូលេគុល (Molecular) តូចបំផុត។ ក្រុមអ្នកស្រាវជ្រាវប្រើប្រាស់អាតូម Holmium ដោយសារតែពួកវាមានម៉ាញ៉េទិកខ្ពស់រួមទាំងការប្រើប្រាស់ការស្កែនតាមមីក្រូទស្សន៍ប្រើថាមពលម៉ាញ៉េទិចដើម្បីស្វែងរកបង្គុំរបស់អាតូម។ ឆ្លងកាត់កម្លាំង៧៥មីលីវ៉ុលទៅលើអាតូចទាំងនេះ មីក្រូទស្សន៍អាចរកឃើញអំពីបង្គុំឡើងឬចុះរបស់អាតូមបាន។ ការប្រើប្រាស់កម្លាំង១៥០មីលីវ៉ុល ក្រុមអ្នកស្រាវជ្រាវអាចបំបែកអាតូមបានដោយរក្សាទុកទិន្នន័យជាប្រភេទ Binary (លេខ 1 និង 0) នៅក្នុងអាតូមមួយៗបាន។ ក្រុមអ្នកស្រាវជ្រាវបង្ហាញបច្ចេកទេសរបស់ពួកគេដោយដាក់អាតូម២បញ្ជូលគ្នា និងចាប់ផ្តើមរក្សាទុកទិន្នន័យ (Encoding) ដោយបន្សំ 00, 01, 10, 11 និងទាញយកមកវិញបានប៉ុន្មានម៉ោងក្រោយមក។ ក្រុមអ្នកវិទ្យាសាស្រ្តមិនព្យាយាមរក្សាទុកទិន្នន័យសម្រាប់រយៈពេលយូរទេ ប៉ុន្តែពួកគេសង្ស័យថាការផ្ទុកទិន្នន័យរយៈពេលយូរអាចដំណើរការបានកាន់តែប្រសើរនៅលើសម្ភារៈផ្សេងទៀត។ ខណៈដែលការស្រាវជ្រាវនេះចាប់ផ្តើមដំណើរការ វាជាជំហានដំបូងឆ្ពោះទៅរកអនាគតមួយនៃការរក្សាទុកចម្រៀងឬរូបភាពនៅក្នុងអាតូមមួយ។ បច្ចេកទេសនេះមានតម្លៃថ្លៃណាស់នៅពេលដែលមានកំណើនខ្នាតធំ។ ក្រុមអ្នកស្រាវជ្រាវប្រហែលជាសម្លឹងមើលការប្រើប្រាស់នៅលើម៉ូលេគុលជាជាងអាតូម។ Chris Lutz អ្នកស្រាវជ្រាវម្នាក់របស់ក្រុមហ៊ុន IBM សរសេរថា “យើងមានគម្រោងរុករកអាតូមជាច្រើននៃធាតុផ្សេងទៀត ចង្កោមនៃអាតូមជាច្រើន និងម៉ូលេគុលតូចៗជាច្រើនដែលមានម៉ាញ៉េទិកជា Bits”៕

LEAVE A REPLY

Please enter your comment!
Please enter your name here