ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០១៧
លោក John McAfee ស្ថាបនិករបស់កម្មវិធីកម្ចាត់មេរោគ McAfee Antivirus និយាយនៅលើឯកសារសម្ងាត់ចុងក្រោយបំផុតទម្លាយដោយ WikiLeaks ថា ការចោទប្រកាន់ទីភ្នាក់ងារស៊ើបការណ៍អាមេរិក CIA អនុវត្តកម្មវិធីលួចជ្រៀតចូលប្រព័ន្ធកុំព្យូទ័រដើម្បីប្រមូលទិន្នន័យសម្ងាត់គឺមិនដូចការផ្តល់ថ្នាំបំបាត់ការចុកចាប់ទៅមនុស្សនោះទេ។ គេហទំព័រប្រឆាំងការសម្ងាត់កាលពីថ្ងៃអង្គាចុះផ្សាយឯកសារសម្ងាត់ជាច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់កម្មវិធីលួចជ្រៀតចូលឬឧបករណ៍ចារកម្ម (Cyberweapons) របស់សហរដ្ឋអាមេរិក។ រឿងផ្សេងទៀតគេហទំព័រ WikiLeaks ចោទថាទីភ្នាក់ងារស៊ើបការណ៍ CIA បរាជ័យក្នុងការអនុវត្តតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលលោកអូបាម៉ាដោយមិនប្រើប្រាស់ការកេងប្រវ័ញ្ចកំហុសឆ្គងនៃភាពងាយរងគ្រោះហៅថា “Zero Day” ក្នុងកម្មវិធី Software ពាក់ព័ន្ធនឹងសហគមន៍ព័ត៌មានវិទ្យាទូទៅរួមទាំងកម្មវិធីដែលផលិតដាក់ឱ្យប្រើប្រាស់ផងដែរ។ សេតវិមាន (White House) សន្យាថានឹងរាយការណ៍ពីកំហុសឆ្គងនៃភាពងាយរងគ្រោះនោះទៅកាន់អ្នកអភិវឌ្ឍកម្មវិធី ដូចនេះពួកគេអាចដោះស្រាយទៅលើបញ្ហាទាំងនេះបាន។ លោក John McAfee ប្រាប់សារព័ត៌មាន RT ថាការបរាជ័យនេះគឺស្រដៀងទៅនឹងចេតនាបដិសេធចំពោះប្រជាជនមានជម្ងឺនៅក្នុងរដ្ឋាភិបាល ហើយលោកហៅរឿងនេះថា “ភាពរន្ធត់” ។ “ទីភ្នាក់ងារស៊ើបការណ៍ CIA បញ្ជាក់ថាពួកគេដឹងអំពីកំហុសឆ្គង “Zero Day” ជាច្រើនឆ្នាំមកហើយដែលរកឃើញនៅក្នុងកម្មវិធីជាច្រើន។ ជាទូទៅកំហុសឆ្គងទាំងនោះមិនត្រូវបានជួសជុលនោះទេសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Google, Apple, Microsoft និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀតរបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងហានិភ័យវាធ្វើឱ្យកេរ្តិ៍ឈ្មោះពួកគេស្ថិតនៅហានិភ័យ ហើយវាមានតម្លៃរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក”។ ទីភ្នាក់ងារស៊ើបការណ៍សហរដ្ឋអាមេរិក CIA មានចេតនាក្នុងការលួចឯកសារសម្ងាត់ដោយប្រើប្រាស់ឧបករណ៍លួចជ្រៀតចូលរបស់ខ្លួន។ ឧទាហរណ៍ពួកគេអាចប្រមូលនូវទិន្នន័យឯកសារពីកំហុសឆ្គងរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន និងប្រើប្រាស់ជាឱកាសមួយដើម្បីវាយប្រហារមុនពេលជួសជុល ប៉ុន្តែលោក McAfee និយាយថាវានៅតែមានបញ្ហា។ លោកនិយាយថា “អ្វីដែលធ្ងន់ធ្ងរ តើយើងមិនកំពុងតែធ្វើរឿងដូចគ្នាជាមួយនឹងប្រជាជនមានជម្ងឺជាច្រើននៅក្នុងប្រទេសនេះ ហើយទីភ្នាក់ងារស៊ើបការណ៍អាមេរិក CIA មានថ្នាំបំបាត់ការចុកចាប់ដែលអាចព្យាបាលមនុស្សទាំងនេះបាន ប៉ុន្តែពួកគេមិនប្រគល់ថ្នាំមកយើងនោះទេ ពីព្រោះពួកគេអាចវាយប្រហារបាន។ តើអ្នកបានមើលឃើញរឿងដ៏រន្ធត់មួយនេះទេ?” លោក McAfee ជឿជាក់ថាការអនុវត្តបែបនេះទីភ្នាក់ងារស៊ើបការណ៍អាមេរិក CIA បរាជ័យក្នុងអណត្តិរបស់ខ្លួនដើម្បីការពារប្រជាជនអាមេរិចរួចទៅហើយ។ “ប្រសិនបើអតីតទីភ្នាក់ងារ CIA លោក John O.Brennan និង Michael Hayden ក្រោមរដ្ឋាភិបាលលោកអូបាម៉ានោះទីនេះ ខ្ញុំនឹងនិយាយថា៖ Shame! Shame on you!” អ្នកអភិវឌ្ឍកម្មវិធីនិយាយថាពិភពលោកត្រូវការការដោះស្រាយទៅលើកម្មវិធីលួចជ្រៀតចូលឬឧបករណ៍ចារកម្ម (Cyberweapons) ដោយសារតែវាមាននសក្តានុពលអាច “បំផ្លិចបំផ្លាញច្រើនដង” ជាងការប្រើប្រាស់អាវុធនុយក្លេអ៊ែរទៀតប្រសិនបើឯកសារសម្ងាត់ទាំងអស់នេះធ្លាក់ចូលទៅក្នុងដៃមនុស្សជាច្រើនដែលមិនមែនជាស្ថាប័នរដ្ឋាភិបាល។ “នេះជាអ្វីដែលកើតឡើង។ គ្រប់ Cybertools ត្រូវបានគេលួច ហើយវាមិនមានអ្វីអាថ៌កំបាំងទៀតនោះទេនៅក្នុងពិភពលោកនេះ។ ទីភ្នាក់ងារស៊ើបការណ៍អាមេរិក CIA កំពុងតែអភិវឌ្ឍន៍កម្មវិធីលួចជ្រៀតចូលក្នុងប្រព័ន្ធដោយមិនគិតអំពីសន្តិសុខសុវត្ថិភាពប្រព័ន្ធអ៊ីនធើណិតនោះទេ ហើយយើងក៏មិនមានអ្វីដែរនៅក្នុងពិភពលោកនេះ។ ពួកគេដឹងពីអ្វីដែលពួកគេចង់បាន ហើយពេលក្រោយឆ្នាំក្រោយវាដល់សម័យកាលនៃការប្រើប្រាស់បណ្តាញងងឹត (Dark Web)។ ក្មេងម្នាក់ត្រឹមអាយុ១៥ឆ្នាំអាចទិញទិន្នន័យទាំងនោះបានដោយចំណាយទឹកប្រាក់ប៉ុន្មានរយដុល្លារប៉ុណ្ណោះ។ នេះជាការពិត”៕