មនុស្សរាប់សិបនាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅ Justice Palace និងភោជនីយដ្ឋានក្នុងទីក្រុងដាម៉ាស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៥ ខែ​​ មីនា ឆ្នាំ២០១៧

គ្រាប់បែកទី២បានវាយប្រហារទីក្រុងដាម៉ាសប៉ុន្មានម៉ោងបន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានការវាយប្រហារដោយធ្វើអត្តឃាតខ្លួនឯងនៅ Justice Palace ក្នុង al- Hamidiyeh នៃទីក្រុងដាម៉ាសដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៣១នាក់។ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ (SANA) បានរាយការណ៍ថាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតលើកទី២ម្នាក់បានបំផ្ទុះអាវកាក់អត្តឃាតនៅខាងក្នុងភោជនីយដ្ឋានមួយកន្លែងនៅតំបន់ Al-Rabweh ដោយបានសម្លាប់មនុស្សជាច្រើននាក់។ យោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថាអ្នកវាយប្រហារនៅ Justice Palace បានបំផ្ទុះឧបករណ៍របស់គាត់បន្ទាប់ពីប៉ូលិសព្យាយាមរារាំងមិនឲ្យចូលទៅក្នុងអគារ Ahmed al-Sayyid។ សេចក្តីរាយការណ៍ក្នុងស្រុកបានបង្ហាញថាចំនួនអ្នកស្លាប់ឥឡូវនេះលើសពី៣០នាក់។ Almasdar News រាយការណ៍ថាអាជ្ញាធររដ្ឋាភិបាលបានបញ្ជាឲ្យជម្លៀសប្រជាជនចេញពីតំបន់ជុំវិញ Justice Palace ដោយខ្លាចមានការវាយប្រហារបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here