ប្រភពព័ត៌មានពី USA TODAY ចេញផ្សាយថ្ងៃទី ១៥ ខែ មីនា ឆ្នាំ២០១៧
ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់កាលពីយប់ថ្ងៃពុធដែលសង្ស័យថាបានបាញ់ប្រហារមកលើមន្ត្រីប៉ូលិស២នាក់ក្នុងទីក្រុង Detroit កាលពីពេលល្ងាច។ មន្ត្រីម្នាក់ត្រូវជនសង្ស័យបាញ់ប្រហារត្រូវចំកជើង និងមន្ត្រីម្នាក់ទៀតត្រូវចំក។ បន្ទាប់ពីមានការបាញ់ប្រហារមកមន្ត្រីប៉ូលិសទាំង២នាក់បានបើកឡានដោយខ្លួនឯទៅកាន់ទីក្រុង Detroit ដើម្បីព្យាបាលដោយពួកគេរំពឹងថាអាចជួយសង្រោះបាន។ នៅពេលដែលប៉ូលិសចាប់បានជនសង្ស័យដែលបាញ់ប្រហារមកលើមន្ត្រីប៉ូលិសទាំង២នាក់នេះ គេរកឃើញស្នាមរបួសលើជើងជនសង្ស័យ។ ប៉ូលិសជឿជាក់ថាស្នាមរបួសនេះកើតឡើងក្នុងពេលនៃការបាញ់ប្រហារគ្នាជាមួយមន្ត្រីប៉ូលិស២នាក់នោះ។ ហេតុការបាញ់ប្រហារនេះបានកើតឡើងនៅពេលដែលម្ត្រីប៉ូលិស២នាក់បានសាកសួរជនសង្ស័យម្នាក់នៅពេដែលជនសង្ស័យរូបនេះធ្វើកាយវិការលាក់លៀម ក្រោយមកមជនសង្ស័យក៏ទាញកាំភ្លើងបាញ់មន្រ្តីប៉ូលិសជាច្រើនគ្រាប់ ហើយមន្រ្តីទាំងប៉ូលិសទាំង២នាក់ក៏បាញ់តបតទៅវិញធ្វើឲ្យជនសង្ស័យរងរបួសត្រង់ជើង។ មេប៉ូលិសលោក Craig និយាយថាមន្ត្រីម្នាក់មានអាយុ២០ឆ្នាំរងរបួសត្រង់ក ហើយគ្រូពេទ្យមានសុទិដ្ឋិនិយមថាមន្ត្រីរូបនេះនឹងអាចនៅមានជីវិត។ ចំណែកឯមន្ត្រីម្នាក់ទៀតមានអាយុ៤០ឆ្នាំរងរបួសត្រង់កជើងមិនធ្ងន់ធ្ងរនោះទេ។ លោក Craig បានឱ្យដឹងទៀតថាយើងនឹងមិននិយាយថាជនសង្ស័យដែលចាប់បាននេះធ្លាប់ជាប់ទាក់ទងនឹងករណីបាញ់ប្រហារលើលោក Collin Rose នោះទ ប៉ុន្តែយើងកំពុងស៊ើបអង្កេត។ ប៉ូលិសនិយាយថាកាំភ្លើងដែលរកឃើញកាលពីយប់ថ្ងៃពុធនេះនឹងត្រូវធ្វើតេស្តសម្រាប់ទុកជាភស្តុតាងដើម្បីបញ្ជាក់ថាវាធ្លាប់មានជាប់ទាក់ទងទៅនឹងការបាញ់ប្រហារទៅលើលោក Collin Rose កាលពីឆ្នាំមុនដែឬទេ។ គួរបញ្ជាក់ផងដែរថាលោក Collin Rose ជាមន្ត្រីប៉ូលិសម្នាក់បម្រើការនៅក្នុងទីក្រុង Detroiរងការបាញ់ប្រហារកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំមុនក្នុងតំបន់ Brainard និង Lincoln ដោយជនសង្ស័យមិនស្គាល់មុខខណៈដែលកំពុងធ្វើការស៊ើបអង្កេតសកម្មភាពមួយនៅខាងក្រៅ៕