កម្មវិធីផ្ញើសារ Allo Message App របស់ក្រុមហ៊ុន Google ចែករំលែកទិន្នន័យលើសលប់ជាមួយមិត្តភក្តិ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៧

អ្នកតស៊ូមតិជាច្រើននាក់កំពុងតែជជែកវែកញែកអំពីទិន្នន័យឯកជនភាពនៃកម្មវិធីផ្ញើសារ Messenger App Allo របស់ក្រុមហ៊ុន Google ដោយចង្អុលថា Google Assistant ចែករំលែកនូវទិន្នន័យដែលស្វែងរកច្រើនដ៏លើសលប់ ហើយកម្មវិធីនេះខ្វះប្រព័ន្ធសុវត្ថិភាព Encryption ហើយវាអាចក្លាយជាចារកម្មសម្រាប់រដ្ឋាភិបាល។ លោកស្រី Tess Townsend សរសេរអំពីកម្មវិធី Allo នៅព្រឹត្តិការណ៍ Re/code កាលពីថ្ងៃអង្គារថា “នៅក្នុងពាក់កណ្តាលនៃការសន្ទនា មិត្តភក្តិរបស់ខ្ញុំបានបញ្ជាទៅកាន់ Assistant ដើម្បីបញ្ជាក់អត្តសញ្ញាណរបស់វា។ ក្រៅពីការផ្តល់នូវឈ្មោះ និងការឆ្លើយតបយ៉ាងលឿន វាបានបោះតំណមួយរបស់អ្នកគាំទ្ររបស់ Harry Potter នៅក្នុងគេហទំព័រ Pottermore ។ វាគឺជាលទ្ធផលមួដែលមិត្តភក្តិរបស់ខ្ញុំធ្លាប់បានជួបប្រទះជាច្រើនលើកមកហើយកាលពីប៉ុន្មានថ្ងៃមុននេះ”។ ក្រោយមកទៀតនៅពេលដែលសាកសួរទៅ Google Assistant ថា “តើខ្ញុំមានការងារអ្វី?” កម្មវិធីនេះបែរជាចែករំលែករូបភាពចេញពី Google Maps ពាក់ព័ន្ធទៅនឹងអ្នកធ្វើការទៅវិញ។ Townsend សរសេរទៀតថា “Google កំណត់នូវអសយដ្ឋានលើឯកសារមួយដោយសារតែខ្ញុំបានដាក់វានៅក្នុង Google Maps ផ្ទាល់ខ្លួនរបស់ខ្ញុំ។ វាមិនទាន់បានសុំការអនុញ្ញាតពីខ្ញុំនៅឡើយទេដើម្បីចែករំលែកទិន្នន័យនេះ”។ Google Assistant ត្រូវគេសន្មត់ថាស្នើរសុំការអនុញ្ញាតពីអ្នកប្រើប្រាស់ជាមុនសិនមុនពេលចែករំលែកទិន្នន័យផ្ទាល់ខ្លួននៅក្នុងសារ Allo Chat ប៉ុន្តែទិន្នន័យឯកជនភាពនេះមិនតែងតែបង្ហាញរហូតនោះទេ។ ការពិនិត្យឡើងវិញទៅលើ App នេះធ្វើឡើងនៅក្នុងឆ្នាំ២០១៦។ បន្ថែមពីនេះទៀត ក្រុមហ៊ុន Google ក៏ធ្វើបទបង្ហាញអំពីកម្មវិធី Message App នេះជាមួយនឹងការ Encrypted ទិន្នន័យ។ ទិន្នន័យសារទាំងអស់ត្រូវរក្សាទុកដោយទម្រង់ Default ហើយអ្នកប្រើប្រាស់អាចលុបចេញដោយដៃបាន។ កម្មវិធី Google Assistant អាចដំណើរការបានល្អសម្រាប់ចូលទៅដំណើរការទិន្ន័យបានច្រើន។ លោក Edward Snowden អ្នកទម្លាយការសម្ងាត់របស់ NSA ចេញការព្រមានមួយអំពីកម្មវិធី Allo បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការកាលពីឆ្នាំមុន។ គាត់បានសរសេរបង្ហោះនៅលើ Twitter ទៀតថា “តើអ្វីទៅជា #Allo? កម្មវិធី Google App អាចកត់ត្រាសារទាំងអស់ដែលអ្នកផ្ញើរ ហើយវាអាចទាញយកមកវិញបាននៅពេលប៉ូលិសត្រូវការ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here